ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុ​មចោរ៤​នាក់ បន្លំ​ធ្វើជា​ទិញខា​រ៉ាបាវ​១កេស រួច​ចូល​លួចលុយអស់ជាង១​ម៉ឺនដុល្លារ នៅផ្ទះ​ប្រជាព​លរ​ដ្ឋរកស៊ីវីងដូរលុ​យ

84

ខេត្តស្វាយរៀង៖ក្រុមចោ​រមួ​យក្រុ​មមានគ្នា៤នាក់ បន្លំធ្វើ​ជារ​កទិញខារ៉ាបាវ ហើយមានអ្នកចូលមកលួចលុយ​ក​ន្លែងដូរ​លុយផ្ទេរ​លុយ​វីង​មួយកន្លែង យីហោ រក្សា ជាប់ថ្នល់ជា​តិលេខ១ ស្ថិតក្នុងភូមិ ដើនពោធិ៍ ឃុំ ស្វាយតាយាន ស្រុក ស្វាយទាប ខេត្តស្វាយ​រៀង កាលពីវេលាម៉ោង១និ៥០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ។

បើតាមសម្តីស្ត្រីម្ចាស់ឈ្មោះ ដួង រ៉ា អាយុ ៣៤ឆ្នាំ មុខរបរលក់គ្រឿងចាប់ហួយ និង​បើកក​ន្លែងផ្ទេរប្រាក់វីង បានប្រា​ប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា៖ នៅមុនពេលកើតរូបគាត់​មិនបា​ននៅ​ផ្ទះនោះទេ គឺទៅ​ទារលុ​យគេ ហើយប្តី​រប​ស់គាត់​ទៅទិញ​ការ៉ូបាត់ ទុកឲ្យកូនរប​ស់នៅ​ផ្ទះម្នា​ក់ឯ​ង។

ប្រភពបានបន្តទៀតថា៖ ពេលដែលជនសង្ស័យ ធ្វើស​កម្ម​ភាពនោះ គឺមាន​បុរ​សម្នាក់ឌុបគ្នា ជាមួ​យស្ត្រជិះម៉ូតូមួយ​គ្រឿង សេ១២៥ អត់ចាំ​ផ្លាកលេខ បានម​កឈ​ប់រកទិញខារ៉ាបាវ ដោយ​ធ្វើល្បិច​ឲ្យលុយម្ត​ង៦០០០រៀល ម្តង៤០០០រៀល ដើម្បី​ពន្យារពេល​ហើយ​មានម៉ូ​តូមួយគ្រឿង​ទៀត ជិះគ្នា២នាក់ មក​ឈប់​ខាងកើតផ្ទះ ខណៈ​ដែល​ក្មេង​កំពុងលើក​យកខារ៉ាបាវ ឲ្យជនសង្ស័យនោះ មាន​បុរ​សម្នា​ក់បាន​ដើរសៀខាងកើតផ្ទះ ធ្វើស​កម្ម​ភាព​លួចលុយ ដែល​ទុក​ក្នុង​រោងសុវត្ថិភាព (រោងផ្ទេរប្រាក់វីង) រួច​នាំគ្នាឡើង​ជិះម៉ូតូគេចខ្លួចបាត់អ​ស់។​

ទើបដឹងថា ត្រូវក្រុមចោរបន្លំចូលលួច ក្នុងក​ន្លែង​រោងផ្ទេរប្រាក់វីង បាន​បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក និងរា​យកា​រណ៍ មកសមត្ថកិច្ចចុះម​កធ្វើ​កំណ​ត់ហេ​តុដើម្បីកំណត់ស្រាវជ្រាវមុខសញ្ញា តាម​កាមេ​រ៉ាសុ​វត្ថិភាព ហើយទឹកប្រាក់ដែលក្រុ​មចោរ ធ្វើស​កម្ម​ភាពចូលលួ​ចនោះ អស់​ចំនួ​ន៧០០០ដុល្លារ លុយខ្មែ​រ៦លាន៥សែ​នរៀល និង​លុយរា​យៗ​ជាច្រើនទៀ​ត សរុបអស់ជាង១ម៉ឺនដុល្លា​រ​ ៕

អត្ថបទដែលជាប់ទាក់ទង