ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រវឹងស្រាទំនាស់សម្តីគ្នា ម្ចាស់ផ្ទះចូលឃាត់ បែរជាមកវាយម្ចាស់ម្ចាស់ផ្ទះឲ្យរងរបួសធ្ងន់

43

កោះកុង៖ ជនសង្ស័យទាំង ៣ នាក់ បានផឹកស្រាជាមួយគ្នា ពេលស្រវឹងក៏ទំនាស់សម្តីគ្នា ឈានដល់ប្រើហឹង្សា នៅពេលនោះ ម្ចាស់ផ្ទះ បានចូលឃាត់ ក៏ត្រូវជនសង្ស័យ វាយបណ្តាលឲ្យរងបួសធ្ងន់ បែកមុខ និងរយះចិញ្ជើម ។

កាលពីវេលាម៉ោង ២.៥០ នាទីរំលងអធ្រាត្រ នាថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ នៅចំណុចភូមិ-ឃុំកោះស្តេច ស្រុកគីរីសាគរ មានករណីហឹង្សាដោយចេតនាកើតឡើង ១ លើក បង្កឡើងដោយជនសង្ស័យចំនួន ៣ នាក់ ប្រុស ក្នុងនោះមាន ៖
១-ឈ្មោះ មាន ញឹន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករទូកនេសាទ ដាក់លបក្តាម មានលំនៅ ភូមិស្រែពន្លួង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ។
២-ឈ្មោះ ញឹម ប៊ុននិត ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានលំនៅភូមិសំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
៣-ឈ្មោះ អឿង ដែន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករទូកនេសាទ មានលំនៅ ភូមិគោកព្នៅ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលប្រាប់ពីមូលហេតុ ៖ ជនសង្ស័យទាំង ៣ នាក់ បានផឹកស្រាជាមួយគ្នា ពេលស្រវឹងក៏ទំនាស់សម្តីគ្នា ឈានដល់ប្រើហឹង្សា នៅពេលនោះ ម្ចាស់ផ្ទះឈ្មោះ ម៉ូវ មួយ ភេទប្រុស អាយុ ៦៤ ឆ្នាំ បានចូលឃាត់ ក៏ត្រូវជនសង្ស័យ វាយបណ្តាលឲ្យរងបួសធ្ងន់ បែកមុខ និងរយះចិញ្ជើម បានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាពកោះស្តេច ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣ នាក់ ត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ ឃាត់ខ្លួន យកមកសាកសួរ និងកំពុងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង