ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដល់ពេល ក្រសួងវប្បធម៌ ត្រៀមចំណាត់ការ ទៅលើអ្នកអាជីពសិល្បៈ និងអ្នកដែលគ្មានអាជីពសិល្បៈដែលបង្ហាញភាពសិចស៊ីជ្រុលហួសហេតុ

420

ភ្នំពេញ៖ ទប់ស្កាត់ការបញ្ចេញរូបភាពសិចស៊ីស្រើបស្រាល លើបញ្តាញសង្គមនោះ ក្រសួងវប្បធម៌ បានបញ្ចប់កិច្ចប្រជុំមួយដោយ នឹងត្រៀមចាត់វិធានការតឹងរឹងមួយទាំង សម្រាប់អ្នកក្នុងនិងក្រៅចង្កោមសិល្បៈ។ វិធានការនេះត្រូវបានឲ្យដឹងថា ដើម្បីលើកកម្ពស់សីលធម៌រស់នៅ លើកក​ម្ពស់វប្បធម៌ប្រពៃណីខ្មែរ។
​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងធ្វើការដាក់ពិន័យ តាមផ្លូវច្បាប់ តាមលាយល័ក្ខណ៍អក្សរ និងផ្អាកសកម្មភាពសិល្បៈ ចំពោះបុគ្គលណាដែលបានបញ្ចេញរូបភាពសិចស៊ីដែល ប្រព្រឹត្តិផ្ទុយទៅនឹងក្រមសីលធម៌អ្នកសិល្បៈ ឬ បណ្តាលឲ្យមានព្យសនកម្ម(សេចក្តីវិនាស)ដល់សិល្បៈវប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីជាតិ។ មិនទាន់មានការបញ្ជាក់នោះទេថាតើសិល្បករ តារាហ្វេសប៊ុក ឬអ្នកលក់ឡេនិយមបញ្ចេញសាច់ខ្ចីស្ទើតែស្រាតរូបណាទេ ដែលនឹងត្រូវបានក្រសួងធ្វើចំណាត់ការ។ ប៉ុន្តែកន្លងមកមានទាំងអ្នកក្នុងនិងក្រៅចង្កោមសិល្បៈជាច្រើន បានបញ្ចេញរូបភាពបែបស្រើបស្រាលសិចស៊ី និងពាក្យសម្តីជ្រុលហួសហេតុបែប ពាលាដែលនាំឲ្យមានការរិះគន់ច្រើនពីមហាជន។ ការបញ្ជាក់នេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីព្រឹកថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ក្រោម​វត្តមានលោកស្រី ភឿង​ សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោកស្រីរដ្ឋមន្ត្រី​ បា​នសម្រេច​ការងារមួយ​ចំនួន​ដើម្បីទ​ប់ស្កាត់ការ​ចែកចាយ និងផ្សព្វផ្សាយរូបភាពអាសអាភាសជ្រុល​ និងការឡាយ​លក់ផលិតផល​អន​ឡា​ញ​ស្លៀកពាក់សិចស៊ីហួសហេតុ និងប្រើពាក្យអសុរោះ។ លោក ហេង ឡុង ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយ សង្គមដែលជាសមាជិកក្រុមប្រឹក្សាពិន័យ និងលើកសរសើរបាន លើកឡើងដោយលោកបានគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីសម្រេច​របស់​ក្រសួង​វប្បធម៌ ចំពោះការពិន័យនេះ។ ក្រៅតែអំពីការពិន័យ ក្រសួងក៏សម្រេចឲ្យមានការលើកសរសើរទាំងផ្ទាល់មាត់ បណ្ណសរសើរ មេដាយ សម្រាប់សិល្បករ និងមហាជនដែលបានចូលរួមចំណែក ជួយក្នុងសកម្មភាពទាក់ទងនឹងវិស័យវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីស្របតាមគោល នោយបាយជាតិផងដែរ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង