ចាប់យុវជនម្នាក់ រំលោភក្មេងស្រីអាយុ១៤ម្នាក់ មួយយប់បានសម្រេច២ដង
ភ្នំពេញ ៖ នគរបាលចាប់ខ្លួនយុវជនម្នាក់ ទៅសាកសួរ ហើយបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើអនីតិជន អាយុ១៤ឆ្នាំ បន្ទាប់ពីជនល្មើសរូបនោះ មានទំនាស់ជាមួយសង្សាររបស់ខ្លួន ដោយខ្លាចមានអំពើហិង្សាកើតឡើង ក្មេងស្រីរងគ្រោះ ដែលជាអ្នកស្គាល់គ្នា បានទៅហៅយុវជននោះ ឲ្យទៅដេកនៅបន្ទប់របស់នាង បំបែកចេញពីនាងជាសង្សារកុំឲ្យឈ្លោះគ្នាទៅទៀត លុះពេលយប់ជ្រៅ យុវជនរូបនោះ បានបង្ខំនាងរួមភេទរហូតបានសម្រេច២ដង ។
លុះព្រឹកឡើង យុវជននេះបានឲ្យទូរស័ព្ទដៃរបស់ខ្លួន១គ្រឿងទៅនាង ដើម្បីជាថ្នូរកុំឲ្យប្ដឹងនិងរាយការណ៍ប្រាប់សាច់ញាតិ រួចក៏បានដើរចាកចេញទៅបាត់ និងធ្វើការជាធម្មតា ។ លុះ២ថ្ងៃក្រោយមករឿងរ៉ាវបានបែកធ្លាយ ដឹងដល់បងស្រីរបស់ក្មេងស្រីរូបនោះ ទើបបងស្រីនាងប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហានេះ នៅបន្ទប់ផ្ទះជួល ស្ថិតនៅក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនសង្ស័យឈ្មោះ ម៉េង ឌឿន អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិឃុំកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួលជាមួយបងស្រីរបស់នាងម្នាក់ អាយុ២០ឆ្នាំ ។
នគរបាលបាននិយាយថា យុវជនជាប់ចោទមានសង្សាររួចទៅហើយ ប៉ុន្តែនៅវេលាយប់ថ្ងៃកើតហេតុខាងលើនោះ យុវជនរូបនេះបានមានទំនាស់គ្នាជាមួយសង្សារយ៉ាងខ្លាំង ហើយដោយសារតែខ្លាចមានអំពើហិង្សាកើតឡើងនោះ ទើបក្មេងស្រីរងគ្រោះដែលជាមនុស្សស្គាល់គ្នាបានទៅហៅឲ្យយុវជនរូបនេះ ទៅដេកនៅបន្ទប់នាង ។ ខណៈនោះយុវជនខាងលើក៏បានយល់ព្រមដើរចេញពីសង្សារដែលកំពុងមានទំនាស់គ្នានោះទៅជាមួយក្មេងស្រីរងគ្រោះ ហើយបានដេកនៅក្នុងបន្ទប់នោះ លុះយប់ជ្រៅយុវជននោះ ក៏បានបង្ខំក្មេងស្រីនោះរួមភេទរហូតបានសម្រេច២ដង៕