ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់​ការជួសជុល​ ថែទាំស្ពានបេឡេតិ៍ (ស្ពានពុទ្រា) នៅលើផ្លូវជាតិលេខ៩៥ស្ថិតនៅព្រំប្រទល់ស្រុករវៀងនិងស្រុកជ័យសែន

87

ខេត្តព្រះវិហារ៖ដើម្បីធានាសុខសុវត្ថិភាពដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានយកចិត្តទុកដាក់ខ្លាំងណាស់លើការថែទាំជួសជុលផ្លូវនិងស្ពាននានានៅក្នុងអាណាចក្រខេត្តរបស់ខ្លួន។ជាក់ស្តែងនៅថ្ងៃទី០៧សីហា២០១៩នេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ចប់ការជួសជុល  ថែទាំស្ពានបេឡេតិ៍(ស្ពានពុទ្រា) ដែលមានប្រវែងជាង១០០ម៉ែត្រលើផ្លូវជាតិលេខ៩៥ស្ថិតនៅព្រំប្រទល់ស្រុករវៀងជ័យសែននៃខេត្តព្រះវិហារ។

   លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថាដើម្បីធានាសុខសុវត្ថិភាពដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋថ្ងៃនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ចប់ការជួសជុល  ថែទាំស្ពានបេឡេតិ៍(ស្ពានពុទ្រា) ដែលមានប្រវែង១៤៤ម៉ែត្រនៅលើផ្លូវជាតិលេខ៩៥គីឡូម៉ែត្រ៤២+០០០ស្ថិតនៅព្រំប្រទល់ស្រុករវៀងនិងស្រុកជ័យសែននៃខេត្តព្រះវិហារ។ក្រុមការងារជួសជុលនិងថែទាំស្ពាននៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានចុះទៅវាយបញ្ចូលអ័ក្សស្ពានបន្ថែមព្រមទាំងផ្សារដែកកម្រាលស្ពានឡើងវិញផងដែរ។

   លោកបញ្ជាក់ថាស្ពាននេះជាប្រភេទបេឡេតិ៍កម្រាលដែកដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំងណាស់។ដូច្នេះទេលោកសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋកុំដឹកជញ្ជូនលើសទម្ងន់កំរឹតកំណត់និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង