ជំរុញពន្លឿនដោះស្រាយជាមួយប្រជាជនរស់នៅជាប់មាត់ប្រឡាយបឹងត្របែក
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបើក កិច្ចប្រជុំត្រួតពិនិត្យ និង ពន្លឿនក្នុងការសម្របសម្រួល ជាមួយបងប្អួនប្រជាជន ដែលមានលំនៅដ្ឋានរស់នៅស្របជាប់ប្រឡាយទឹកស្អុយបឹងត្របែក ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នពេញ ដើម្បីអោយគ្រឿងចក្របន្តការងារបុកស៊ីផាយក្នុងការស្ថាបនាជញ្ជាំងបេតុងសងខាងប្រឡាយ អោយបានឆាប់បញ្ចប់គម្រោងដែលបានគ្រោងទុក។
លោកថេង សុថុល អោយដឹងទៀតថា ដើម្បីកុំរាំងស្ទះការងារដើម្បីដាក់គ្រឿងចក្របន្តការបុកស៊ីផាយនោះ ក្នុងការស្ថាបនាជញ្ជាំងបេតុងនៅសងខាងប្រឡាយទឹកស្អុយបឹងត្របែកនោះ ដោយជំរុញដល់លោកចៅសង្កាត់ផ្សារដើមថ្កូវ និងមន្រ្តីជំនាញអោយបន្តខិតខំធ្វើការដោះស្រាយ ផលប៉ះពាល់ជាមួយបងប្អូនប្រជាជន ដែលមានផ្ទះរស់នៅស្របមាត់ប្រឡាយនៅពេលគ្រឿងចក្រចូល ទៅបុកស៊ីផាយ៕