ក្រុមអ្នកវិទ្យាសាស្ត្រសិង្ហបុរី រកឃើញថ្នាំព្យាបាលជំងឺមហារីក
សិង្ហបុរី៖ ក្រុមអ្នកវិទ្យាសាស្ត្រសិង្ហបុរីបានរកឃើញអង្គបដិប្រាណ ដែលអាចប្រើប្រាស់ជាជម្រើសសម្រាប់ការព្យាបាល ដោយប្រើសារធាតុគីមីក្នុងការព្យាបាលជំងឺមហារីក។ នៅក្នុងប្រឹក្សាវិទ្យាសាស្ត្រដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ វិទ្យាស្ថានម៉ូលេគុល និងជីវវិទ្យាកោសិកា (IMCB) នៃទីភ្នាក់ងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងស្រាវជ្រាវ បានប្រកាសឲ្យដឹងពីការរកឃើញនៅក្នុងការសិក្សាមួយ ដែលត្រូវបានចុះផ្សាយដោយកាសែតវិទ្យាសាស្ត្រ Nature Communications កាលពីថ្ងៃទី៦ ខែមិថុនាកន្លងទៅ។
ការរកឃើញនេះបង្ហាញថា ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើត PRL3-zumab គឺជាអង្គបដិប្រាណមនុស្ស។ ការប្រើប្រាស់អង្គបដិប្រាណមួយនេះ ដើម្បីវាយប្រហារកោសិកាមហារីកនៅក្នុងខ្លួនមនុស្ស គឺជាទម្រង់មួយនៃការព្យាបាលដោយប្រើភាពស៊ាំមហារីក ដែលបំពាក់ដោយប្រព័ន្ធភាពស៊ាំដើម្បីសម្លាប់កោសិកាមហារីក។ អង្គបដិប្រាណ PRL3-zumab មានគោលដៅលើប្រូតេអ៊ីន PRL-3 គឺជាអតិសុខុមប្រាណដុំសាច់ ដែលបង្កឲ្យលូតលាស់មហារីក ហើយវាត្រូវបានគេរកឃើញប្រហែលជា ៨០% នៃជំងឺមហារីកធម្មតា ១១ប្រភេទដែលក្រុមអ្នកស្រាវ ជ្រាវបានពិនិត្យ។ ការព្យាបាលនេះដែរមិនធ្វើឲ្យខូចខាតដល់កោសិកាល្អនៅជុំវិញវានោះទេ។
សូមបញ្ជាក់ថា តាមធម្មតាការព្យាបាលដោយប្រើសារធាតុគីមី មានគោលដៅលើកោសិកាដែលលូតលាស់ និងបែងចែកលឿន។ នេះមានន័យថា ក្រៅពីសម្លាប់កោសិកាមហារីក វាអាចធ្វើឲ្យប៉ះពាល់ផងដែរដោយកោសិកាល្អដែលលូតលាស់លឿន ដូចជាសក់ ស្បែក ពោះវៀន និងខួរឆ្អឹងជាដើម៕