ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីគ្រោងសាងសង់ ផ្លូវថ្មើរជើងនិងសួនច្បារសាធារណៈនៅជុំវិញបឹងសំរោងដើម្បីលើកសោភ័ណភាពផ្ទៃបឹងនិងសម្រាប់ជាទីកន្លែងលំហែកាយរបស់ប្រជាពលរដ្ឋ

94

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្ដីពីការកសាងថ្មើរជើងសួនច្បារសាធារណៈនៅជុំវិញបឹងសំរោងស្ថិតក្នុងសង្កាត់សំរោងនិងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅដើម្បីកែលម្អសោភ័ណភាពផ្ទៃបឹងសំរោងឲ្យមានលក្ខណៈល្អប្រសើរផងនិងសម្រាប់ជាទីកន្លែងដើរលំហែកាយរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

   នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលយើងទទួលបាននៅរសៀលថ្ងៃទី០៧សីហានេះក្នុងសេចក្តីជូនដំណឹងនេះមានខ្លឹមសារថារដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដល់ប្រជាពលរដ្ឋនិងប៉ាជាណាជនទាំងអស់ជម្រាបថាដើម្បីកែលម្អសោភ័ណភាពផ្ទៃបឹងសំរោងឲ្យមានលក្ខណៈល្អប្រសើរសម្រាប់ជាទីកន្លែងដើរលំហែកាយរបស់បងប្អូនប្រជាពលរដ្ឋរដ្ឋបាលរាជធានីភ្នំពេញនិងធ្វើការស្ថាបនាផ្លូវថ្មើរជើងនិងសួនច្បារសាធារណៈនៅជុំវិញបឹងសំរោងស្ថិតនៅក្នុងសង្កាត់សំរោងនិងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ

   ក្នុងការអនុវត្តគម្រោងនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការកំណត់ផ្ទៃបឹងសំរោងស្របតាមចំណុចនិយាមការនៃអនុក្រឹត្យលេខ៦៥អនក្របកចុះថ្ងៃទី៩ខែមិនាឆ្នាំ២០១៨និងបានដោះស្រាយគោលនយោបាយនូវផលប៉ះពាល់ជូនប្រជាពលរដ្ឋដែលអាស្រ័យផលស៊ងនិងស្រះចិញ្ចឹមត្រីនៅលើផ្ទៃបឹងសំរោងនៅសេសសល់ប្រជាពលរដ្ឋមួយចំនួនទៀតដែរកាន់កាប់ផ្ទៃបឹងដោយខុសច្បាប់នៅមិនទាន់អញ្ជើញចូលរួមសហការដោះស្រាយដូច្នេះទេដើម្បីឲ្យការស្ថាបនាផ្លូវថ្មើរជើងនិងសួនច្បារសាធារណៈនៅជុំវិញបឹងសំរោងដំណើរទៅការបានដោយរលូនឆាប់រហ័សស្របតាមផែនការគ្រោងទុករដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលកាន់កាប់នៅលើផ្ទៃបឹងសំរោងទាំងអស់យកឯកសារពាក់ព័ន្ធមកបង្ហាញនៅទីចាត់ការកិច្ចការច្បាប់សិទ្ធិមនុស្សសាលារាជធានីភ្នំពេញអាគាររដ្ឋបាលសាងសង់ថ្មីជាន់ទីនិងទំនាក់ទំនងលោកបានលាងទ្រីដើម្បី

ឲ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញបានពិនិត្យវាយតម្លៃព្រមទាំងចុះវាស់វែងលើទីតាំងកាន់កាប់ដីបឹងសំរោងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយគោលនយោបាយជូនការប្រគល់ឯកសារនិងការចុះវាស់វែងនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩រហូតដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៩។

   ទទួលបានសេចក្តីជូនដំណឹងនេះសូមបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងការកាន់កាប់ដីនៅលើផ្ទៃបឹងសំរោងទាំងអស់អញ្ជើញរួសរាន់ចូលមករួមសហការឲ្យបានទាន់ពេលវេលា។ផុតកំណត់ថ្ងៃឱសានវាទខាងលើរដ្ឋបាលរាជធានីភ្នំពេញនិងមិនសម្របសម្រួលឬដោះស្រាយសំណូមពរណាមួយឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង