ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស សុខា៖មានអ្នកសម្បូរការងារ និង អ្នកទំនេរមិនធ្វើការងារ

75

ភ្នំពេញ៖លោករដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាសសុខា​ បានបន្ទោសត្រង់ៗថា សព្វថ្ងៃនេះមានអ្នកធ្វើការដោយគ្មានពេលទំនេរ និង មានអ្នកដែលគ្មានរវល់នឹងការងារ ។
លោករដ្ឋលេខាធិការបន្ទោសបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកអប់រំចំណុះ
អគ្គនាយកដ្ឋានកីឡានាព្រឹកថ្ងៃទី៨សីហានាសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។សូមបញ្ជាក់ថាអគ្គនា
យកដ្ឋានកីឡាមាននាយកដ្ឋានចំណុះចំនួន៤គឺនាយកដ្ឋានអប់រំកាយ និង កីឡា នាយកដ្ឋានអប់រំកាយ និងកីឡា
សិស្សនិស្សិត មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។
ប្រធានអង្គភាពចំណុះទាំង៤បានបង្ហាញពីការរីកចម្រើ ននិងពីការងារដែលត្រូវបន្តធ្វើពិសេសពីការកែទម្រង់ទាំងការប្រកួត ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ។
បើតាមការឲ្យដឹងពីលោកហ៊ុនសាមុតប្រធាននាយកដ្ឋានអប់រំកាយនិងកីឡានោះថា ឆ្នាំនេះមានសហព័ន្ធជាង៤០បានទទួលថវិកាពីក្រសួងអប់រំយុវជននិងកីឡា ដែលប្រើប្រាស់សម្រាប់ការប្រកួតការបណ្ដុះបណ្ដាលធនធានមនុស្ស ។
សូមបញ្ជាក់ថាសព្វថ្ងៃនេះមានមន្ត្រីមួយចំនួនមិនមកបំពេញការងារ ឬមកដែរតែបំពេញការងារមិនបាន
ដិតដល់ខ្លះយកម៉ោងបំពេញការងាររដ្ឋទៅធ្វើការងារកន្លែងផ្សេង។ ចំណុចនេះលោករដ្ឋលេខាធិការសំណូមពរ
ឲ្យអ្នកដែលរយីករយាកនឹងការងារត្រូវគិតគូរឡើងវិញ គឺត្រូវគោរពម៉ោងរដ្ឋបាលការងារសូមកុំបើកប្រាក់ខែរដ្ឋ
តែទៅបំពេញការងារកន្លែងផ្សេង ។ ទង្វៃបែបនេះវាប៉ះពាល់ដល់អារម្មណ៍អ្នកដែលបំពេញការងារខ្លាំងណាស់ ។

អត្ថបទដែលជាប់ទាក់ទង