ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើគិតត្រឹមឆ្នាំ២០១៩នេះ អ្នកកើតជំងឺមេរោគ អេដស៏ មកទទួលសេវាថ្នាំ ពន្យាររាល់ខែ៦ម៉ឺននាក់

160


ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០១៩នេះ បច្ចុប្បន្ន កម្ពុ​ជា​មាន​អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ មក​ទទួល​ សេវា ថ្នាំ​ ពន្យាជាប្រចាំ ប្រមាណ​ជា​៦​ម៉ឺន​នាក់ ខណៈ​ការទទួល​សេវា​ថែទាំ និង​ការ​ព្យាបាល ​គឺ​ត្រូវបាន​ធ្វើឡើង​នៅ​តា​មន្ទីរពេទ្យ និង​គ្លីនិក​ចំនួន​៦៨ ទូទាំង​ប្រទេស​។ នេះ​បើនេះបើតាមប្រសាសន៍លោករដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​ថបានថ្លែងឱ្យដឹងកាល ថ្ងៃ០៨ សីហា ឆ្នាំ២០១៩នេះ​។
​ លោកបានបញ្ជាក់ថា៖ កម្ពុ​ជា​មាន​អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ មក​ទទួល​ថ្នាំ​ជាប្រចាំ ប្រមាណ​ជា​៦​ម៉ឺន​នាក់ ខណៈ​ការទទួល​សេវា​ថែទាំ និង​ការ​ព្យាបាល ​គឺ​ត្រូវបាន​ធ្វើឡើង​នៅ​តា​មន្ទីរពេទ្យ និង​គ្លីនិក​ចំនួន​៦៨ ទូទាំងប្រទេស​។ ចំពោះ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម បច្ចុប្បន្ន​ផ្តល់​ការព្យាបាល​ជូន​អ្នកជំងឺ ដែល​បាន​ឆ្លង​មេរោគ​អេដស៍​ប្រមាណ​៣៧៧៥​នាក់​។​
​​​ក្នុងឱកាស ចុះ​សិក្សា​ស្វែងយល់ អំពី​ការផ្តល់សេវា​ថែទាំ ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម និង​គ្លីនិក​ឈូកស ដោយផ្ទាល់​, នា​ព្រឹក​ថ្ងៃទី​៧ សីហា ២០១៩​នេះ ឯកឧត្តម ទេស​រដ្ឋ​ម​ន្រី្ត បានឱ្យដឹង​ទៀតថា អ្នកជំងឺ​ម្នាក់​ដែលមាន​លទ្ធភាព​មក​ទ​ទួល​ការព្យាបាល​របស់គាត់ ល្អប្រសើរ​នោះ គាត់​ត្រូវ​មក​ពិនិត្យ​តាមដាន​សុខភាព និង​ទទួល​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ យ៉ាងហោចណាស់​១​ដង ក្នុង​រយៈពេល​៣​ខែម្តង​។

ជា​មធ្យម​អ្នកជំងឺ​ប្រមាណ​ជា​៦០ ទៅ​៧០​នាក់ មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្តីសង្ឃឹម ក្នុង​មួយថ្ងៃៗ​។ សម្រាប់​ការចុះពិនិត្យ​ផ្ទាល់​នា​ព្រឹក​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ស្វែងយល់​ជាក់ស្តែង​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល អំពី​ស្ថានភាព​ផ្តល់​សេវា ថែទាំ​ព្យាបាល និង​ឆ្លើយតប​ទៅនឹង​ជំងឺអេដស៍ ដើម្បី​សម្របសម្រួល​គោលនយោបាយ កំណត់​ទិស​គោលដៅ និង​អាច​រៀបចំ​គោលនយោបាយ លើក​កំពស់​គុណភាព​សេវា អោយ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត និង​អាច​បទ​បែន​ស្របតាម​ស្ថានភាព ជាក់ស្តែង​និង​ឈានទៅ ទទួលខុសត្រូវ​បញ្ហា​សុខមាលភាព​សង្គម​ផ្ទាល់ ក្នុង​ភាពជា​ម្ចាស់ ដោយ​ប្រើប្រាស់​ធនធាន​កាន់​តែមាន​ប្រសិទ្ធភាព ហើយ​និង​កាន់តែ​អាចឆ្លើយតប​ទៅ នឹង​តម្រូវការ​បច្ចុប្បន្ន និង​អនាគត​។
​ សូមបញ្ជាក់ថា៖ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ករណី​អ្នក​បាន​ឆ្លង​មេរោគ​អេដស៍​ដំបូង បំផុត ត្រូវបាន​ធ្វើតេស្ត​ឈាម​រកឃើញ​នៅក្នុង​ឆ្នាំ​១៩៩១ ចំណែក​ករណី​អ្នក​ជំងឺអេដស៍ ទី​១ ត្រូវបាន​បញ្ជាក់​រោគវិនិច្ឆ័យ​ក្នុង​ឆ្នាំ​១៩៩៣​។ ជាពិសេស​ខណៈ ​ជំនួយ​មូលនិធិ​សាកល និង​ជំនួយ​ក្រៅប្រទេស ផ្សេងទៀត ផ្តល់ជូន​ព្រះរាជាណាចក្រ​ម្ពុ​ជា ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់​នោះ រាជរដ្ឋាភិបាល ដែលមាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ នឹង​ជំងឺអេដស៍ ជា​ស្ថាប័ន សម្របសម្រួល​គោលនយោបាយ បានរួម​គ្នា​ជាមួយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត រិះរក​មធ្យោបាយ វិធីសាស្ត្រ​ថ្មីៗ​បន្ថែមទៀត ដើម្បី​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់​សេវា​បង្ការ​ការចម្លង​មេរោគ​អេដស៍ និង​សេវា​ថែទាំ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ អោយបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ដើម្បី​សម្រេច​អោយបាន​គោលដៅ​កាត់បន្ថយ​ការចម្លង​មេរោគ​អេដស៍ អោយ​ធ្លាក់​ចុះមក​ក្នុង​កំរិត​ទាប​បំផុត​ត្រឹម​ឆ្នាំ​២០២៥៕​ ដោយ៖សំរិត

អត្ថបទដែលជាប់ទាក់ទង