ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលជប៉ុន បានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន តាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ

46

ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថាវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះលោកបានគាំទ្រ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត អភិវឌ្ឍវិស័យមួយនេះនាពេលអនាគត។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកHidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីបេសកកម្មការទូតរបស់ឯកឧត្តមរយ:ពេល ០៣ឆ្នាំ ត្រូវបានបញ្ចប់។

មានប្រសាសន៍នាឱកាសនេះ តាមរយៈលោកឯកអគ្គរាជទូត លោករដ្ឋមន្ត្រីបានថ្លែងអំណរ គុណជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកសិកម្ម រាជ រដ្ឋាភិបាលជប៉ុនក៏បានយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងគាំទ្រយ៉ាងយកចិត្តទុកដាក់ ហើយទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន។ ជាងនេះទៅមទៀត ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សំខាន់ៗដូចជាស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួនត្រូវបានជួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:អង្គការ JICA ហើយរចនាសម្ព័ន្ធទាំងអស់នោះហើយគឺជាសរសៃឈាមរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងបន្តរក្សាកំណើរនេះឲ្យមាននិរន្តរភាពនាពេលអនាគត។ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថារាជរដ្ឋា ភិបាលជប៉ុន តាមរយ:ឯកឧត្តមឯកអគ្គរាជទូតថ្មីនឹងបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀតនាពេលអនាគត។

លោក Hidehisa HORINOUCH បានថ្លែងអំណរគុណជូនចំពោះលោករដ្ឋមន្រ្តី និងសហការីដែលបានជួយសហការបានយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងនានាទាក់ទងគម្រោងអភិវឌ្ឍវិស័យកសិកម្ម។ ជាក់ស្តែងគម្រោងអភិវឌ្ឍវារីវប្បកម្ម ព្រៃឈើ និងដំណាំបន្លែ ដែលកំពុងអនុវត្តប្រកបដោយផ្លែផ្កា ហើយសង្ឃឹមថាគម្រោងនេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថាវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះលោកបានគាំទ្រ លើកទឹកចិត្ត និងជូនពរដល់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងអំឡុងពេលបេសកកម្មដ៏ធំធេងក្នុងការដឹកនាំ និងអភិវឌ្ឍវិស័យមួយនេះនាពេលអនាគត។

លោករដ្ឋមន្រ្តី ជាថ្មីម្តងទៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឯកអគ្គរាជទូត និងសហការីសម្រាប់គ្រប់បែបយ៉ាងទាំងការងារការទូត ការងារសង្គម និងបច្ចេកទេស ដែលលោកឯកអគ្គរាជទូតបានលះបង់ដើម្បីជាតិ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ហើយបានជូនពរឯកឧត្ដម និងក្រុមគ្រួសារឲ្យទទួលបានជោគជ័យ ថ្មីៗបន្ថែមទៀតក្នុងបេសកកម្មការទូតរបស់ឯកឧត្តម។

អត្ថបទដែលជាប់ទាក់ទង