ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡាន១គ្រឿងព្រលះរបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ជើងទ្រមេឃ

46

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យគាត់ស្រវឹងបានបើកឡាន១គ្រឿង បោះពួយយ៉ាងលឿន ដូចហោះរួចជ្រុលចង្កូតទៅបុកក្បាលរបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសតៃកុងធ្ងន់ ខូចឡានខ្ទេច ហើយក្រឡាប់ផ្ងារជើងឡើងលើដោយទ្រមេឃ។
ករណីនេះកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់មហាវិថី ម៉ៅសេទុង កែងនិងផ្លូវ លេខ១៩៣ ក្នុងសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។
ចំពោះឡានបង្កម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ2O.2948បើកបរ ដោយបុរសម្នាក់។
ប្រភពពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុខាងលើនេះ គេឃើញបុរសម្នាក់បានបើកឡាន មួយគ្រឿង នៅលើកំណាត់មហាវិថីម៉ៅសេទុង ក្នុងទិសដៅពីកើត ទៅលិច បោះពួយយ៉ាងលឿន ដូចហោះហើយ ខណៈពេលបើកមកដល់ចំណុចកើត ហេតុខាងលើនេះបានរេចង្កូត ឡានមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញបណ្ដាលក៏ក្រឡាប់រផ្ងាជើងឡើងលើ ទ្រមេឃរងការខូចខាត ខ្ទេច។ រីឯតៃកុងឡានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ត្រូវបានឡានពេទ្យដឹកទៅសង្រ្គោះផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញចុះមកវាស់វែង ស្ទូចយករថយន្ត បង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយសងថ្លៃខូចខាត៕

អត្ថបទដែលជាប់ទាក់ទង