ជនបរទេសមកដល់កន្លែងប៉ូលិសុំអោយប៉ូលិសជួយ បញ្ជូនរូបគេទៅប្រទេសខ្លួនវិញព្រោះគ្មានលុយចាយ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ មានជនជាតិនីហ្សេរីយ៉ា ០១នាក់ ឈ្មោះ CHIDI OBEDIKWVAKAM ភេទប្រុស អាយុ៣៥ឆ្នាំ បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគោលបំណង់ចង់ឲ្យសមត្ថកិច្ចជួយបញ្ជូនរូបគេត្រឡប់ទៅប្រទេសដើមវិញ ព្រោះរូបគេគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងគ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅ។ ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅខែសីហា ឆ្នាំ២០១៧ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ ស្នាក់នៅជាមួយមិត្តភក្ត្រ័នៅម្ដុំស្ទឹងមានជ័យ ។បច្ចុប្បន្នលិខិតឆ្លងដែនរបស់គេ ត្រូវបានមិត្តភក្ត្រ័ជនជាតិនីហ្សេរីយ៉ាដូចគ្នាយកទៅបាត់មិនដឹងទៅណា និងពុំអាចទំនាក់ទំនងមិត្តភក្រ្ត័នោះបាន។ រួចត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្ត៕