៦៤រូបមានតែ៩រូបដែលបានទទួលនិទ្ទេសល្អ
ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមប្រដាល់គុនខ្មែរដែលចាប់ផ្ដើមពីថ្ងៃទី៥មកនោះបាន
បញ្ចប់ហើយនៅល្ងាចថ្ងៃទី៨សីហា ។
ជាមួយនឹងការបញ្ចប់នេះលោកឩត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានព្រមាន
ដោយធ្ងន់ៗចំពោះសិក្ខាកាមដែលចូលរួមទាំងអស់ថាចាប់ពីពេលនេះទៅដល់វេលាដែលលោកត្រូវវះកាត់ដើម្បី
កាត់សាច់ស្អុយចេញហើយ ។សូមធ្វើអ្វីៗដោយយុត្តិធម៌ ស្មោះត្រង់កុំបំផ្លាញអនាគតកីឡាករ ឈ្នះគឺឈ្នះ ចាញ់
គឺចាញ់ ។
លោកហេង សុឃនដែលជាអនុប្រធានសហព័ន្ធនិងជាអ្នកគ្រប់គ្រងវគ្គនេះដោយផ្ទាល់នោះបានឲ្យដឹង
ថាតាមការគ្រោងទុកវគ្គនេះមានសុក្ខាកាមចូលរួម៨៤រូបឯណោះតែដោយសារពួកគេសុទ្ធតែរវល់នោះទើបសិក្ខាកាមចូលរួមមានចំនួនតែ៦៤រូប។
លោកបន្ដថាដោយសារសិក្ខាកាមមួយចំនួនមិនសូវចេះអក្សរ មានកម្រិតវប្បធម៌ទាមហេតុនេះការធ្វើ
តេស្តមិនធ្វើដោយសំណេរឡើយគឺធ្វើតេស្តដោយផ្ទាល់មាត់។ការធ្វើតេស្តតេស្តដោយផ្ទាល់មាត់នះមានសិក្ខាកាមតែចំនួន៩រូបប៉ុណ្ណោះដែលទទួលបាននិទ្ទេស A ១៧រូបទទួលបាននិទ្ទេស B និង៣៨រូបបានទទួលនិទ្ទេសC។
លោកប្រធានសហព័ន្ធតែម ម៉ឺនបានអៃអាងថានេះជាវគ្គមួយដែលបណ្ដុះបណ្ដាលតាមស្ដង់ដារហើយ
អ្នកបានទទួលនិទ្ទេស B និង C ត្រូវតែត្រៀមខ្លួនមកសិក្សាបន្កព្រោះខ្លះធ្វើការរាប់ឆ្នាំហើយនៅតែយ៉ាប់ទៀត ។
លោកបន្តថារាល់ការបណ្ដុះបណ្ដាលនីមួយៗត្រូវចាយលុយច្រើនណាស់ដែលនេះជាលុយតរបស់ក្រសួងអប់រំ
យុវជន និង កីឡា ។
លោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាបានបញ្ជាក់ថាដលើឆ្នាំ២០២៣ពេលដែលកម្ពុ
ជាធ្វើជាម្ចាស់ផ្ទៃស៊ីហ្គេមនោះបើប្រដាល់គុនខ្មែរមិនមានចៅក្រម អាជ្ញាកណ្ដាលកម្រិតអន្តរជាតិទេនោះនៅតែ
មានបញ្ហាដដែល ។លោកបានសំណូមពរឲ្យប្រធានសហព័ន្ធប្រដាល់គុនខ្មែរគួររកអ្នកចេះភាសាហើយបញ្ជូនពួក
គេទៅសិក្សានៅក្រៅប្រទេស ឬ អញ្ជើញគ្រូពីក្រៅប្រទេសមកបណ្ដុះបណ្ដាលក្នុងស្រុក?ពេលវេលាសម្រាប់ឆ្នាំ
២០២៣នៅខ្លីណាស់៕