ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកត្រូវឆ្នោតរង្វាន់ធំនៅថៃម្នាក់ត្រូវប៉ូលីសចាប់ខ្លួន ព្រោះចែកថ្នាំញឿនអោយពួកម៉ាកផឹកលេង!!

70


កាសែតបាងកកប៉ុស្តិ៍ផ្សាយនៅថ្ងៃទី៨សីហានេះថាបុរសម្នាក់អាយុ៣៨ឆ្នាំ ដែលទើបក្លាយខ្លួនជាសេដ្ឋី ព្រោះត្រូវឆ្នោតកាលពីឆ្នាំទៅ បានប្រាក់១២លាន
បាត(ប្រមាណបួនសែនដុល្លារ) ត្រូវប៉ូលីសចាប់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍ កន្លងមកនេះព្រោះបានចែកចាយថ្នាំញៀនអំហ្វេតាមីនអោយពួកម៉ាក ផឹកលេងក្នុងពិធីឡើងផ្ទះថ្មី។
បុរសនេះពីមុនមានតែម៉ូតូកញ្ចាស់មួយគ្រឿងគ្រាន់ជិះទៅធ្វើការជាជាង អាលុយមីញ៉ូមនិងកញ្ចក់ តែឆ្នាំទៅត្រូវឆ្នោតរង្វាន់ធំបាន១២លានបាត។ ប៉ូលីសកំពុងស៊ើបអង្កេតរឿងនេះ បើរកឃើញថាគាត់ ជាអ្នកលក់ចែកចាយ គ្រឿងញៀនមែននោះទ្រព្យសម្បត្តិទាំងអស់នឹងត្រូវរដ្ឋបង្កកទុកទាំងអស់។

អត្ថបទដែលជាប់ទាក់ទង