ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់ច្បារអំពៅទី១ចុះចែកប័ណ្ណសមធម៌ ជូនប្រជាជនក្រីក្រចំនួន៨២គ្រួសារ

38

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០១៩នេះលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានដឹកនាំក្រុមការងារចុះសាកសួសុខទុក្ខបងប្អូនប្រជាជនទីទ័លក្រនៅភូមិដើមអម្ពិលសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយបានចែកប័ណ្ណសមធម៌សម្រាប់សេវាសុខភាពជូនដល់ដៃពួកគាត់ទុកសម្រាប់កាន់ ទៅពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីពេទ្យរដ្ឋនិង តាមមណ្ឌលសុខរដ្ឋដោយមិនគិតថ្លៃឬមិនគិតលុយដែលធ្វើអោយពួកគាត់មានទឹកចិត្តសប្បាយរីករាយពេលបានទទួលប័ណ្ណសមធម៌នេះ។

លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បាន អោយដឹងទៀតថាការចុះចែកប័ណ្ណសមធម៌ជូនដល់ដៃបងប្អូនប្រជាជនក្រីក្រនៅពេលនេះគឺជាការគិតគូរបស់ថ្នាក់ដឹងនាំនិងអាជ្ញាធរសង្កាត់ ដើម្បីឈានកាត់បន្ថយភាពក្រីក្រផងដែរហើយបងប្អូនប្រជាជនក្រីក្រដែលទទួលបានប័ណ្ណសមធម៌ទុកពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងតាមមណ្ឌលសុខភាពរដ្ឋនោះគឺពួកគាត់មានទឹកចិត្តសប្បាយរីករាយនិងអរគុណ ដល់ថ្នាក់ដឹកនាំព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរដែលបាន គិតគូដល់ពួកគាត់ដែលមានជីវភាពក្រីក្រ៕

អត្ថបទដែលជាប់ទាក់ទង