អំឡុង ពេលប្រឡងបាក់ឌុបឆ្នាំនេះ សូមកេះចាប់មួយ២ថ្ងៃ
ភ្នំពេញ៖ឆ្នាំនេះការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនឹងធ្វើនៅថ្ងៃទី១៩និង២០សីហាហើយឆ្នាំនេះមិនមានការចូលរួមត្រួតពិនិតយពីអង្គភាពប្រឆាំងអំពើរពុករលួយដូច៤-៥ឆ្នាំកន្លងមកឡើយ ។
ឆ្នាំនេះក្រសួងអ់រំយុវជន និង កីឡាសហការជាមួយក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថ កម្លាំងសឹករងរាជធានី ខេត្តទាំង២៥ កម្លាំងប្រជាការពារ និងសន្ដិសុខុំឯកជនដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាពេលប្រឡង ។
លោកនាយឩត្តមសេនីយ៍សន្ដិបណ្ឌិតនេត សាវឿននាយអគ្គស្នងការនគរបាលជាតិក្នុងឩិកាសប្រជុំជាមួយលោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានាព្រឹកថ្ងៃទី៩សីហាបានបញ្ជាទៅបណ្ដាស្នងការ ស្នងការរងរាជ ធានីខេត្តទាំង២៥រាជធានី ខេត្តសូមកុំចាប់មួកបេក្ខជនដែលមកប្រឡងរយៈពេល២ថ្ងៃគឺថ្ងៃទី១៩ និង ២០សីហា ។
លោកស សុខាបានអះអាងថាឆ្នាំនេះមិនមានការចូលរួមពិនិត្យពីអង្គភាពប្រឆាំងអំពើរពុករលួត និងសហភាពសហព័ន្ធយុវជនកម្ពុជាឡើយ ។តែមួយរាជធានី ខេត្តនឹងមានមន្ត្រីអង្គភាពប្រឆាំងអំពើរពុករលួយមួយរូបប្រចាំការ ឯកម្លាំងសហភាពសហព័ន្ធយុវចនកម្ពុជានឹងជួយឆែកឆេរនៅតាមមាត់ច្រកចូលដៀម្ពីរកឯកសារ ឬគ្រឿងអេឡិចត្រូនិកដែលសិស្សយកមកតាមខ្លួន ។
ក្រសួងអប់រំយុវជន និង កីឡាបានកំណត់ហើយថាបុគ្គលដែលមានសិទ្ធយកចូល និងប្រើប្រាស់គ្រឿងអេឡិចត្រូនិកក្នុងមណ្ឌលប្រឡងមានគណៈមេប្រយោគទូទាំងប្រទេស ប្រធានអប្បមាទទូទាំងប្រទេសប្រចាំ
មណ្ឌល ប្រធានមណ្ឌល និងប្រធានសន្តិសុខប្រចាំមណ្ឌល ។
បុគ្គលដែលមិនអនុញ្ញាតឲ្យយកចូល និង ប្រើប្រាស់មានបេក្ខប្រឡង អនុប្រធាន សមាជិកអប្បមាទ និងជំនួយការអប្បមាទ អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល អ្នកត្រួតពិនិត្យអគារ អនុរក្ស សមាជិកសន្តិសុខ
និងបុគ្គលិកសុខាភិបាលប្រចាំមណ្ឌល។
លោករដ្ឋលេខាធិការសុំឲ្យពិនិត្យឡើងវិញពីតម្លៃផ្ញើម៉ូតូកុំឆ្លៀតយកឳកាសប្រឡងដើម្បីតម្លើងថ្លៃសេវាផ្ញើម៉ូតូ ។វិញ្ញាសាប្រឡងត្រូវរាជធានី ខេត្តម្ចាស់ការឡើងមកយកវិញ្ញាសាប្រលងដោយសហការជាមួយស្នងការ
ខេត្ត និងកងរាជអាវុធហត្ថខេត្តហើយយកមករក្សាទុកនៅសាលារាជធានី ខេត្ត។ ចំពោះរថយន្តសង្គ្រោះត្រូវស្ថិតនៅក្រៅបរិវេណមណ្ឌលប្រឡង ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនបានបញ្ជាក់ថាចំពោះកងកម្លាំងមិនត្រូវចូលរួមឆែកឆេរលើបេក្ខជនឡើយ គឺផ្ទៃក្នុងក្រសួងអប់រំត្រូវធ្វើដោយអាចសហការជាមួយក្រុមកាយរិទ្ធបាន ។កាលណានគរបាលចូលរួមឆែកឆេរវាហាក់ដូចជាអាក្រក់មើលណាស់ ។