អភិបាលខេត្តព្រះវិហារចុះពិនិត្យ ការជួសជុល បណ្តោះអាសន្នផ្លូវ១ខ្សែរនៅក្នុងឃុំរក្សាស្រុករវៀងដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង
ខេត្តព្រះវិហារ៖លោក ប្រាក់សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យការជួសជុលបណ្តោះអាសន្នផ្លូវ១ខ្សែរនៅក្នុងភូមិរំដោះឃុំរក្សាស្រុករវៀងខេត្តព្រះវិហារដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីចុងខែកក្កដាឆ្នាំ២០១៩កន្លងមកនេះដើម្បីជម្រុញអោយការដ្ឋាននេះដំណើរការទៅបានលឿនជូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។
មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្ររះវិហារបានអោយដឹងថានៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះលោក ប្រាក់សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងាររួមមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀតផងដែរដេីម្បីចុះពិនិត្យការជួសជុលបណ្តោះអាសន្នផ្លូវ១ខ្សែរដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៩–៣០ខែកក្កដាឆ្នាំ២០១៩ កន្លងមកនេះក្នុងភូមិរំដោះឃុំរក្សាស្រុករវៀងខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោក ប្រាក់សុវណ្ណបានមានប្រសាសន៍ធ្វើការកោតសរសើរដល់អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់គិតគូរដោះស្រាយចំពោះបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជជាមួយគ្នានោះលោក អភិបាលខេត្តព្រះវិហារបានសំដែងនូវការកោតសរសើរដល់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលបានអនុវត្តតួនាទីភារកិច្ចបានទាន់ពេលវេលាតាមការណែនាំរបស់អជ្ញាធរខេត្តព្រះវិហារ៕