កម្មករសំណង់ពីរនាក់ប្តីប្រពន្ធស្លាប់ ដោយរបាក់រលំរបងថ្មបេតុង
ខេត្តព្រះសីហនុ៖ មានករណីរបាក់រលំរបងថ្មបេតុង បណ្តាលឲ្យស្លាប់មនុស្សចំនួនពីរនាក់ កាលពីម៉ោង ២៣ និង៤០យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នាក្រុងព្រះសីហនុ ពេលមេឃកំពុងមានភ្លៀងធ្លាក់ខ្លាំង។
ហេតុការណ៍បាក់រលំរបងថ្មបេតុង សង្កត់កម្មករខាងលើនេះ បានបណ្តាលឲ្យស្លាប់មនុស្សចំនួនពីរនាក់។ ហើយថា ជនរងគ្រោះទាំងពីរនាក់ គឺត្រូវជាប្តីប្រពន្ធ រស់នៅជាមួយគ្នា នៅម្តុំចំការតាស្រៀងឃ្លាំងលើ ស្ថិតក្នុងក្រុមទី២១ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
សាកសពជនរងគ្រោះជាប្តីឈ្មោះ ស៊ុន គឺមសាន អាយុ៥៤ឆ្នាំ និង
សាកសពជនរងគ្រោះជា ប្រពន្ធឈ្មោះ សេង ញ៉េន អាយុ៥៦ឆ្នាំ។ ជនរងគ្រោះទាំងពីរនាក់ មានស្រុកកំណើភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក ខេត្តកំពង់ចាម។
បច្ចុប្បន្នសាកសពជនរងគ្រោះទាំងពីរនាក់ បានដឹកយកទៅរក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ ឬមន្ទីរពេទ្យចំការចេក រង់ចាំការពិនិត្យ រង់ចាំសាច់ញាតិមកទទួលយក៕