ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដើម្បីដោះស្រាយ,បញ្ហាកង្វល់ផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋ

39

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ ឆ្នាំ២០១៩ ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់សាក់សំពៅ និងសង្កាត់ក្រាំងពង្រ ក្រោមអធិបតីភាព លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរង កម្លាំងប្រដាប់អាវុធ ការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ មេភូមិ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៥០០នាក់។
មន្ត្រីរដ្ឋបាលខណ្ឌបានលើកឡើងថា៖រដ្ឋបាលខណ្ឌដង្កោបានបន្តធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដើម្បីដោះស្រាយបញ្ហាកង្វល់ផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋ។ក្នុងពិធីនោះប្រជាពលរដ្ឋលោកបានលើកជាសំណើរនិងសំណូមពរដល់លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោជួយដោះស្រាយមានបញ្ហាគ្រឿងញៀន បញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍ បញ្ហាប្រឡាយ លូនិងផ្លូវដែលពួកគាត់ត្រូវការចាំបាច់។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានទទទួលយកសំណើរនិងសំណូមពរមួយចំនួនមកដោះស្រាយហើយក្នុងនោះក៏បានដោះស្រាយសំណើរនិងសំណូមពររបស់ប្រជាជនបានមួយចំនួននៅហ្នឹងកន្លែងហើយមួយចំនួនទៀតយកមកទុកដោះស្រាយនៅពេលក្រោយនិងក៏សុំអន្តរាគមន៍ពីរដ្ឋបាលរាជធានីភ្នំពេញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង