ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចក្នុងចំការខ្លឹម

50

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃ​ ០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង​ ០៨:៣០​ នាទី​ព្រឹក​ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសព នៅចំណុចក្នុងចំការខ្លឹម មួយកន្លែងម្ចាស់នៅភ្នំពេញ ស្ថិតក្នុងភូមិ អូរជ្រៅ ឃុំបឹងព្រាវ។

កម្លាំងផ្នែកជំនាញពិនិត្យវិភាគ សហការជាមួយជំនាញព្រហ្មទណ្ឌ​ នៃអធិការដ្ឋានស្រុកស្រែអំបិល កម្លាំងប៉ុស្តិ៍ ហ៊ុំព័ទ្ធកន្លែងកើតហេតុ និងត្រួតពិនិត្យសពដោយមានការចូលរួមពី លោកគ្រូពេទ្យបង្អែកស្រុកស្រែអំបិល, និង​អាជ្ញា​ធរមូលដ្ឋាន ពិនិត្យឃើញសពបានស្លាប់នៅក្រោមដើមខ្លឹម​ មានលក្ខណៈស្អុយរលួយស្លាប់រយៈពេលប្រហែល​ ១០ថ្ងៃ មកហើយដូច្នេះកម្លាំង មិនអាចសន្និដ្ឋានបានឡើយ។

សពមិនស្គាល់អត្តសញ្ញាណភេទប្រុស អាយុប្រហែលជាង​ ២០ឆ្នាំ ពាក់អាវយឺតពណ៌ខៀវដៃខ្លី ស្លៀកខោ ខូវប៊យពណ៌ក្រម៉ៅជើងវែង ។

ដោយមានការសម្របសម្រួលពី លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងខេត្តកោះកុង អោយបូជាសពនៅនឹងកន្លែងតែម្ដង ដោយសពមិនស្គាល់អត្តសញ្ញាណ​ និងមិនមានសាច់ញាតិ។

បច្ចុប្បន្ន​ អធិការដ្ឋាននគរបាល​ស្រុកស្រែអំបិល​ បានប្រគល់សពអោយទៅលោកក្រុមប្រឹក្សាឃុំ និងលោកមេភូមិចាត់ចែងទៅតាមប្រពៃណី​ ចំពោះ​ សាច់ញាតិ​ កម្លាំងយេីងនៅតែបន្តស្រាវជ្រាវស្វែងរក។

អត្ថបទដែលជាប់ទាក់ទង