ធ្ងន់កហេីយពេលនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនផងថែមទាំងលួចលាក់ទុកអាវុធខុសច្បាប់ទៀតផង
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍៨កេីតខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៤០នាទី នៅចំណុចមាត់ស្ទឹង ភូមិកំពង់ឆ្នាំង០២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ និងអនុវត្តន៍តាមដីកាបង្គាប់ឱ្យចាប់ខ្លួន358ត.ព្រចុះថ្ងៃទី១១/០៧/២០១៩ និងដីកាបង្គាប់ឱ្យនាំខ្លួនលេខ284ត.ព្រ ចុះថ្ងៃទី១៧/០៦/២០១៩ របស់លោករ័ត្ន ស៊ីថា ចៅក្រមស៊េីបសួរនៃសាលាដំបូង ខេត្តបាត់ដំបង កម្លាំងនគរបាលការិយាល័យជំនាញក្នុងផែនការងារព្រហ្មទ័ណ្ឌ ចូលរួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបវេល ដែលមានលោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុក បានអនុវត្តដោយចាប់និងនាំខ្លួន ឈ្មោះហួម ហៀត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្នាំង០១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ពីបទ(រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)ប្រព្រឹត្តិនៅចំណុចភូមិដំណាក់ដង្កោ ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបងកាលពីថ្ងៃទី ១៨/០៣/២០១៩និងថ្ងៃទី០៧/០៦/២០១៩ ។
ក្នុងពេលអនុវត្តន៍នេះបានរកឃេីញនូវអាវុធធុន AK កាត់ស្វាយចំនួន ០១ដើម លេខ២៤៧៥ បង់ចំនួន០១ គ្រាប់០៣គ្រាប់ ដែលជនសង័្សយរូបនេះលាក់ទុកដោយខុសច្បាប់។
ក្រោយអនុវត្តន៍ កម្លាំងនគរបាលបានបញ្ជូន មកការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមនីតិវិធី៕