ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរធនធានទឹកខេត្តឧត្ដរមានជ័យប្រកាស​ ឲ្យមានការប្រុងប្រយត្ន័ ចំពោះបញ្ហាអាកាសធាតុ

90

ឧត្ដរមានជ័យ ៖ ​បច្ចុប្បន្ននេះ ការប្រែប្រួល​អាកាសធាតុ ​បាន​នឹង​កំពុង​កើតមាន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ជា​ពិសេស​ ខេត្ត​ជាប់មាត់​សមុទ្រ ​បណ្តាល​ឲ្យ​មាន​ភ្លៀង​ និង​ព្យុះ ​ខណៈដែល​អាជ្ញាធរ​ខេត្ត​ជាប់​ភ្នំ ​ក៏​កំពុង​មានការ ​យកចិត្តទុកដាក់​បង្កា​ប​ញ្ហា​នេះដែរ​។
មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ជា​ខេត្ត​មាន​ទីតាំង​ជាប់​ជួរ​ភ្នំ ​បាន​ផ្សព្វ ផ្សាយ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ​ជាពិសេស ពលរដ្ឋ​កំពុង​រស់នៅ​តាម​តំបន់​ព្រំដែន​ដាច់ ស្រយាល ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ​អាកាសធាតុ ​បាន​នឹង​កំពុង​មាន ការប្រែប្រួល​មិន​ទៀងទាត់ ជូន​ជា​មាន​ភ្លៀងធា្លក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ នៅ​តាម​បណ្តា​មូលដ្ឋាន​ស្រុក ​មួយចំនួន​របស់​ខេត្ត ក៏ដូចជា​តាម​បណ្តា​ខេត្ត​នានា​ផ្សេងៗ​ទៀតផង​ដែរ​។
លោក ញើ​ន គួ​ន ប្រធាន​មន្ទីរ​ធនធានទឹក ​បាន​បញ្ជាក់ថា ​រយៈពេល​នេះ នៅ​តាម​បណ្តា​ខេត្ត​ស្រុក ជាប់​សមុទ្រ​និង​ស្ទឹង​បឹងបួរ​ជាច្រើន​ បាន​នឹង​កំពុងតែ​ទទួលរង​នូវ​សម្ពាធ​ទឹកភ្លៀង​ធា្លក់​យ៉ាង​ជោគជាំ​ជា​រៀង រាល់ថ្ងៃ ​ហើយ​កន្លែង​ខ្លះ​ក៏​ពុំ​បាន​ទទួល​ទឹកភ្លៀង​ធា្ល​ក់​ស្រោចស្រព ​បាន​គ្រប់គ្រាន់​ដែរ នោះ​ដោយសារតែ ​កត្តា​អាកាសធាតុ ​វា​មិន​អំណោយផល ​មានការ​ប្រែប្រួល​មិន​ទៀង​ទៅតាម​ពេលវេលា ដូច្នេះ​ប្រជាពលរដ្ឋ ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​នេះ ​ដែល​តែង​គ្រប់​ដណ្តប់​មក​លើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផងដែរ ​ធ្វើឲ្យមាន​ភ្លៀង​ធា្ល​ក់ ​ឬក៏​ខ្យល់​កន្ត្រាក់ ​កើតឡើង​។
លោក​ បាន​បញ្ជាក់ថា ​បើ​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក ​និង​​ឧតុនិយម អាកាសធាតុ​នៅតែ​បន្ត​មាន​ភ្លៀង​ធា្លក់​រាយប៉ាយ​នៅ​តាម​បណ្តា​ខេត្ត​ស្រុក​មួយ​ចំនួនទៀត​ រហូតដល់​ថ្ងៃទី​១៨ ខែកក្កដា នេះ​​ ៕

អត្ថបទដែលជាប់ទាក់ទង