ដោយសារ ខ្សែទឹកខាងលើ នៃទន្លេ ស្រែពក មានភ្លៀងធ្លាក់ខ្លាំង គ្រប់តំបន់ បានបន្តកើនឡើង ទំនប់វ៉ារីអគ្គិសនីសេសានេសាន 2 និងបើកទ្វារទំនប់បង្ហៀរបង្ហូរទឹក នៅម៉ោង៨យប់នេះ
ស្ទឹងត្រែង៖ បើតាមរយៈគណនីហ្វេសប៊ុករបស់លោក ខៀវ កញ្ញារិទ្ធិ បានសរសេរថា “ខ្ញុំបាទសូមគោរពរាយការណ៍ជូនលោករដ្ឋមន្ត្រី ស្តីពី ផែនការក្នុងការប្រតិ បត្តិការបើកច្រកទ្វារទំនប់បង្ហៀរ វ៉ារីអគ្គីសនីសេសាន ក្រោមពីរ ដោយសារ ខ្សែទឹកខាងលើ នៃទន្លេ ស្រែពក មានភ្លៀងធ្លាក់ខ្លាំង គ្រប់តំបន់ បានបន្តកើនឡើង នៃលំហូរទឹកឥតឈប់ឈរ មកដល់ផ្នែកខាងក្រោម ។
នៅថ្ងៃទី 9 ខែ សីហា ឆ្នាំ 2019 វេលាម៉ោង 8 យប់ ទំនប់វ៉ារីអគ្គិសនីសេសាន 2 និងបើកទ្វារទំនប់បង្ហៀរបង្ហូរទឹក 1800 ម៉ែត្រគូប ក្នុងមួយវិនាទី បួករួមទាំងច្រកទ្វាទូរប៊ិន2000 ម៉ែត្រគូប ក្នុងមួយវិនាទី ។ តាមការរំពឹងទុកលំហូរទឹកអាច កើនឡើងជាង4000ម៉ែត្រគូប ក្នុងមួយវិនាទី ។
ផ្នែកខាងលើ ក្នុងការបើកច្រកទ្វារទំនប់បង្ហៀរ ក្រុមហ៊ុន បានផ្ញើរបាយការណ៍ជូនដំណឹង តាមរយៈសារអ៊ីម៉ែល ជូន អគ្គិសនីជាតិកម្ពុជា ក្រសួងរ៉ែនិងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តរួចហើយ ។ សេចក្តីដចក្តីដូចបានគោរពជូនខាងលើសូមលោក មេត្តាទទួលទានជ្រាបជា របរបាយការណ៍ ដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ អ៊ុក ធាវី ។ គោរពជូនពីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង”៕