ទីតាំងសត្តឃាតជ្រូកមួយកន្លែង ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន
(រាជធានីភ្នំពេញ)៖ ទីតាំងសត្តឃាតជ្រូកមួយកន្លែង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយទីតាំងសត្តឃាតជ្រូក ពុំមានច្បាប់ត្រឹមត្រូវ។
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយបានការសហការជាមួយគណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) អាជ្ញាធរដែនដី និងព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងសត្តឃាតជ្រូក ពុំមានច្បាប់ត្រឹមត្រូវ ដែលមានទីតាំងស្ថិតនៅភូមិតាងួន ផ្លូវ ២០០២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់មក គណៈកម្មការចម្រុះ សម្រេចផ្អាកដំណើរការទីតាំងសត្តឃាតជ្រូកខាងលើជាបណ្តោះអាសន្ន ហើយបានហើយអញ្ជើញម្ចាស់ទីតាំងទៅធ្វើកិច្ចសន្យានៅ គណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ។ ពុំនោះទេ នឹងត្រូវប្រឈមនឹងការបិទអាជីវកម្មជាបណ្តោះអាសន្ន ។ ជាមួយគ្នានោះដែរ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានដកយកគំរូចំនួន ០៧គំរូ បញ្ជូនទៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ៕