ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនបារាំងរាប់សិបម៉ឺននាក់អបអរដាច់យប់សម្រាប់ការលើកពានវើលខាប់

160

ប្រទេសបារាំង៖ ហ្វូងអ្នqកគាំទ្ររាប់សិបម៉ឺននាក់បានប្រារព្ធពិធីអបអរនៅវិថី Champs-Elysees នៃក្រុងប៉ារីសក្នុងក្តីអំណរជាខ្លាំងសម្រាប់ការលើកពានវើលខាប់ ដែលនេះជាជ័យជម្នះមួយសម្រាប់ប្រទេសបារាំងទាំងមូល។
ជ័យជម្នះ ៤-២ លើក្រុមជម្រើសជាតិក្រូអាស៊ីក្នុងវគ្គផ្តាច់ព្រ័ត្រវើលខាប់នៅក្រុងមូស្គូកាលពីថ្ងៃអាទិត្យ គឺជាការកត់សម្គាល់អំពីការលើកពាននេះជាលើកទី២ក្នុងរយៈពេល ២០ ឆ្នាំ និងបានកើតឡើង នៅពេលដែលប្រជាជនបារាំងមានអារម្មណ៍ត្រូវការវាបំផុត។
ោក Goffrey Hamsik ដែលពាក់មួករូបមាន់គក និមិត្តសញ្ញាជាតិបារាំងនិងអាវយឺតលេខ ១០ សម្រាប់កីឡាករវ័យ ១៩ ឆ្នាំ Kylian Mpappe បាននិយាយថា “វាតំណាងឱ្យរឿងដ៏ធំសម្បើម។ យើងមានបញ្ហាជាច្រើននៅក្នុងប្រទេសបារាំងកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។ នេះគឺល្អសម្រាប់លើកស្មារតី… នៅទីនេះ យើងទាំងអស់គ្នាមានសាមគ្គីភាពនឹងគ្នា។ យើងលាយបញ្ចូលគ្នា។ គ្មានសាសនា គ្មានអ្វីទាំងអស់ ហើយនោះពិតជាអារម្មណ៍ល្អណាស់”។
ក្រុមក្មេងទំនើងបង្ករឿងមួយចំនួនបានរំខានពិធីអបអរនៅវិថីសាំអេលីសេ ដោយបំបែកកញ្ចក់បង្អួចហាងធំមួយ គប់ដបទឹក លើករបាំងបាំងផ្លូវបណ្តោះអាសន្ន និងថែមទាំងអុកឡុកប៉ូលិសបង្ក្រាបកុបកម្មទៀតផង ខណៈដែលការអបអរឈានដល់កណ្តាលយប់។ ប៉ូលិសបានឆ្លើយតបដោយបាញ់ទឹកនិងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ទូរទស្សន៍ BFM-TV បានរាយការណ៍ថា ហាងនោះត្រូវបានប្លន់។
កាលពីក្បាលព្រលប់ មនុស្សជាច្រើនបានរុំទង់ជាតិជុំវិញខ្លួននិងពាក់មួកប្លែកៗ ហើយមានបុរសម្នាក់ឃើញស្រាតននលគកនៅវិថីនេះ កន្លែងដែលបារាំងបានបង្ហាញកងទ័ពរបស់ខ្លួនប្រហែលជាមួយថ្ងៃមុននេះសម្រាប់ទិវាជាតិបារាំង៕

Image may contain: 6 people, people smiling, crowd and outdoor
អត្ថបទដែលជាប់ទាក់ទង