ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ព្រមានស្នងការខេត្តកណ្ដាល ដោយសារការខ្វះខាតក្នុងការដឹកនាំ

71

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច ព្រមានលើកទី១ ចំពោះស្នងការខេត្តកណ្តាលឧត្តមសេនីយ៍ទោ លោកអ៊ាវ ចំរើន មូលហេតុខ្វះការយកចិត្តទុកដាក់ លើការគ្រប់គ្រង និងដឹកនាំ។

សម្ដេចក្រឡាហោមសខេង បានសម្រេច ត្រូវបានអនុវត្តន៍វិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អគ្គលេខ ០៣៦៤១ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមូលហេតុ ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ។ សាមីខ្លួន ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ត្រូវកែប្រែនូវកំហុសឆ្គង និងឥរិយាបថដឹកនាំរបស់ខ្លួនឱ្យបានត្រឹមត្រូវ ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យ របស់កងកម្លាំងនគរបាលជាតិ ។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល
នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសាមីខ្លួន ដែលមានឈ្មោះក្នុងប្រការ ១ ត្រូវអនុវត្តន៍តាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ នេះបើយោងតាមលិខិតដែលធ្វើឡើងនៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមសខេង ។ សូមបញ្ជាក់ថាលិខិតរបស់ក្រសួងមហាផ្ទៃ ត្រូវបានផ្សព្វផ្សាយ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកវីលាម សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោកនៅថ្ងៃទី 10 ខែសីហាឆ្នាំ 2019 នេះ៕

អត្ថបទដែលជាប់ទាក់ទង