ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោងឆ្អឹងសាកសពស្រី្តម្នាក់ ប្រទះឃេីញនៅលេីភ្នំសំពៅ ស្រុកបាណន់​ ខេត្តបាត់ដំបង​ មិនមែនជាករណីឃាតកម្មនោះទេ​​

71

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង១៦ និង៤០នាទីថ្ងៃសុក្រ​៩កេីត​ ខែ​ ស្រាពណ៍​ ឆ្នាំកុរឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី ៩ខែ​សីហា​ ឆ្នាំ​២០១៩​ លេីខ្នងភ្នំសំពៅ​ ដែល​មានចម្ងាយពីផ្លូវឡេីងចុះ សម្រាម់ថយន្តប្រមាណជា៣០ម៉ែត្រ និងមានកម្ពស់ពីដីប្រមា​ណ២០០ម៉ែត្រ​ ប្រជាពលរដ្ឋបានប្រទះឃេីញសាកសពមនុស្ស ស្ថិតក្នុងសភាព (រលួយអស់នៅសល់តែគ្រោងឆ្អឹង)​ ហេីយ​ បានបង្កឲ្យមាន​ការភ្ញាក់ផ្អេីល និងបានរាយការណ៍ ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ។ ដល់ព្រឹកថ្ងៃទី​១០​ខែសីហា​ ឆ្នាំ​២០១៩​ នេះកម្លាំងនគរបាលការិយាល័​យនគរបាលប​ច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាន​បាន​ហ​ការណ៍ ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ចុះទៅដល់ទីកន្លែងកេីតហេតុ​ ធ្វេីការពិនិត្យលេីសាកសពខាងលេី ។

ជាលទ្ធផលនៃការពិនិត្យបានឲ្យដឹងថា​ សាក​សពនេះអាចស្លាប់ក្នុងអំឡុងពេលជាច្រេីនថ្ងៃ​ កន្លងមកហេីយ​ ដោយសារសាកសពមានសភាពរលួយ នៅសល់តែគ្រោងឆ្អឹង ហេីយនៅក្បែរសាកសពមានកាបូប​ និងសម្ភារ:ហូបចុកមួយ​ចំនួន​ ពេលបេីកមេីលនៅក្នុងកាបូុបរបស់​សាក​សព មានបន្ទះថ្នាំគ្រាប់លេបមួយចំនួនផងដែរ ក្រៅពីនោះសាកស​ព​ហាក់ មិនមានស្ថានភាពផ្សេងគួរឲ្យកត់សម្គាល់នោះទេ​ ។

លោកវរសេនីយ៍ឯក​ ប៉ាន់​ ​វណ្ណនី​ អធិការនគរ​បាលស្រុកបាណ​ន់ បានបញ្ជាក់ថា ក្នុងអំឡុងខែ​ មិថុនា​ ឆ្នាំ​២០១៩​ កន្លងទៅមានប្រជាពលរដ្ឋ​ដែលរស់នៅឯក្រុងបាត់ដំបង​ ប្តឹងចូលទៅនគរបាល​មូល​ដ្ឋានស្រុកបាណន់​ ពីករណី(បាត់ស្ត្រី)វ័យកណ្តាលម្នាក់​ ដែលដំណឹងចុងក្រោយបំផុតនោះថា​ បានឃេីញមានវត្តមានរបស់គាត់ នៅលេីភ្នំសំពៅ ស្រុកបាណន់​ ប៉ុន្តែពេលបន្ទាប់មកក៏បាត់​ដំណឹងឈឹងតែម្តង​ នៅក្នុងបណ្តឹងបានបញ្ជាក់ថា​ ស្ត្រីវ័យកណ្តាលរូបនេះមានឈ្មោះ​ថាវ​ ឃាង​ អាយុ​៦៧ឆ្នាំ​ មានទីលំនៅឯខេត្តកំពង់ចាម​ ជាស្ត្រីនៅលីវ​ មិនមានប្តីសីនិងកូនចៅនោះទេ ហេីយ​ក្នុងស្ថានភាពជា​មនុស្សមានវិបត្តិផ្លូវចិត្តផង​ដែរ ។

លោកអធិការបានបញ្ជាក់ទៀតថា​ ពេលទទួល​បណ្តឹងនេះនគរបាល បានធ្វេីការស្រាវជ្រាវ ហេីយ​​មានព័ត៌មានថា​ មានគេប្រទះឃេីញស្រ្តីវ័យកណ្តា​លម្នាក់ បានមក(បួសជាដូនជី) នៅលេីភ្នំសំពៅនេះ​ ប្រហែល០២ថ្ងៃ​ ក៏បាត់ទៅវិញទៅ​ ដែលប្រភពចុងក្រោយថា បានឃេីញស្រ្តីរូបនោះ ដេីរចុះពីលេីខ្នងភ្នំសំពៅមកក្រោម ហេីយក៏បាត់រ​ហូតមក​ ដែលពេល​វេលានោះ គឺមុនពេលដែលក្រុមគ្រួសារមក ដាក់ពាក្យបណ្តឹងតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ។

នៅព្រឹកថ្ងៃទី​ ១០​ ខែ​ សីហា​ ឆ្នាំ​២០១៩​ ក្នុងពេលពិនិត្យសាកសពនេះ នគរបាលស្រុកបាណន់ បានទំនាក់ទំនងទៅក្រុមគ្រួសារនៅក្រុងបាត់ដំបង ដែលប្តឹងពីករណីបាត់ស្រ្តីពីថ្ងៃមុន មកចូលរូមពិនិត្យមេីល​សាសពនេះ​ ហេីយពេលពិនិត្យក្រុមគ្រួសារ បានបញ្ជាក់ថា សាកសពដែលរលួយនៅសល់តែគ្រោងឆ្អឹងនេះ គឺជាសាកសពស្រ្តីឈ្មោះ ថាវ​ ឃាង​ ដែលបានបាត់ខ្លួនក្នុងអំឡុង​ ខែ​មិថុនា​ ឆ្នាំ២០១៩​កន្លងទៅនោះ ប្រាកដមែន ដោយសារការសម្គាល់លេីសម្លៀកបំពាក់​ និងសម្ភារ:ប្រេីប្រាស់ផ្ទាល់ខ្លួន នៅជាមួយសាកសព។

ការបញ្ជាក់អះអាងរបស់ក្រុមគ្រួសារនិងពិនិត្យ​ លេីស្ថានភាពនៃសាកសព បានវាយតម្លៃនិងសន្និដ្ឋានបានថា​ សាកសពរបស់ស្រ្តីវ័យ៦៧ឆ្នាំឈ្មោះ​ ថាវ​ ឃាង​ (មិនមែនស្លាប់ដោយករណីឃាតកម្មណា​មួយ​នោះទេ) តែករណីនេះអាចបណ្តាល មកពីការប្រេីប្រាស់ថ្នាំងុយដេក លេីសកម្រិត ឬកេី​តខ្យល់ស្លាប់ ដោយខ្លួនឯងនៅទីនោះ។

បច្ចុប្បន្ននគរបាលបានសម្រេចប្រគល់សាកសព ជូនទៅក្រុមគ្រួសារ ដេីម្បីចាត់ចែងតាមប្រពៃណី ក្រោយពេលធ្វេីការពិនិត្យរួច៕

អត្ថបទដែលជាប់ទាក់ទង