ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យ មន្ទីរសាធារណការជួសជុលផ្លូវមុខព្រលានយន្តហោះអន្តរជាតិដែលរងការខូចខាតដោយសារទឹកហូរច្រោះ

65

 ខេត្តព្រះសីហនុអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុលោកគួចចំរើននារសៀលថ្ងៃសៅរ៍ថ្ងៃទី១០ខែសីហាឆ្នាំ២០១៩បានដឹកនាំមន្ត្រីមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពផ្លូវលេខ៤៥ចាប់ពីរង្វង់មូលរាមឆ្លងកាត់តាមមុខព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុមកដល់ទីបញ្ជាការកងទ័ពជើងទឹករាមដែលរងការខូចខាតដោយសារទឹកហូរច្រោះបាក់ដី(បាក់ផ្លូវ)នៅជិតមូលដ្ឋានសមុទ្រមានទីតាំងស្ថិតនៅឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ

    លោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុធ្វើគម្រោងស្ដារនិងជួសជុលផ្លូវលេខ៤៥នេះឡើងវិញបន្ទាប់ពីជំនន់ទឹកភ្លៀងស្រក់ចុះបច្ចុប្បន្នផ្លូវនេះត្រូវបានអង្គភាពកងទ័ពជើងទឹកនូលដ្ឋានសមុទ្ររាមយកបាវច្រកដីទប់ការពារទឹកហូរច្រោះបាក់ផ្លូវកាន់តែធំហើយនៅពេលភ្លៀងរាំងយើងនឹងលើកគម្រោងជួសជុលបន្ទាន់ដើម្បីជួយសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរធ្វើដំណើរធម្មតាឡើងវិញ

 

អត្ថបទដែលជាប់ទាក់ទង