ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តេញចេញពីកម្ពុជា នូវជនជាតិចិនចំនួន ០៧នាក់ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

59

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយ កម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ០៧នាក់។

ជនជាតិចិនទាំង ០៧នាក់ខាងលើនេះ កម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ DR5036 និង8L886 ( KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ (ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ)៕

អត្ថបទដែលជាប់ទាក់ទង