សង្ស័យករណីគំនុំ បុរសម្នាក់ ស្ទាក់កាប់បុរសម្នាក់ទៀត រហូតដល់ស្លាប់
កណ្តាល៖ នគរបាលស្រុកស្អាងបានឲ្យដឹងថា មានករណីឃាតកម្មបុរសម្នាក់ត្រូវគេកាប់សម្លាប់ ចំណាយអាវឃាតករត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ កើតហេតុថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១.៣០នាទីនៅចំណុចក្បែរផ្លូវលំខាងជើងភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះ ឈ្មោះពត ហ៊ង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យឈ្មោះ ងន សុវណ្ណភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន) ។ វត្ថុមួយចំនួន មានការសង្ស័យ មានការពាក់ព័ន្ធ ចាប់យក មកពិនិត្យ កាំបិតបុ័ងតោកាប់ជ្រូកផ្លែដែកដងឈើ ប្រវែង៣៣ស.មចំនួន០១
កាំបិតបុ័ងតោកាប់ជ្រូក(តូច)ផ្លែដែក ដងឈើប្រវែង៣២ ស.ម ចំនួន០១ កាំបិតបុ័ងតោ(តូច)ផ្លែដែកដងដែកប្រវែង២២ស.មចំនួន០១ កាំបិតកញ្ចែតផ្លែដែកដងឬស្សីប្រវែង៣៦ស.មចំនួន០១ ពូថៅផ្លែដែក ដងឈើប្រវែង៤៤ស.ម ចំនួន០១ ម៉ូតូហុងដាម៉ាកគុប៩០ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ក.ណ១.៤៨៦៩(១គ្រឿង) ម៉ូតូហុងដាសេ១២៥ស៊េរី២០១៧ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល១W.៥៤៦៤ មួយគ្រឿង និងសម្ភារៈមួយចំនួន។
នគរបាលមូលដ្ឋានបានបញ្ជាក់ពីសភាពរឿងហេតុថា តាមការបំភ្លឺ របស់ប្រពន្ធជនរងគ្រោះ នៅថ្ងៃកើត ហេតុខាងលើ ជនរងគ្រោះបានយកលុយចំនួន២៩០.០០០
រៀល(ពីររយកៅសិបពាន់រៀល) ប្រាប់ថាទៅទិញអាគុយ នៅផ្សារព្រែកថ្មី ស្រុកកៀនស្វាយ មកប្រើប្រាស់ហើយ ក៏បាត់រហូត ដល់ម៉ោងប្រហែលជា១១.៣០នាទីជនរងគ្រោះបានទូរស័ព្ទមកប្រាប់ប្រពន្ធថា៖ ខ្លួនត្រូវគេកាប់ហើយ នៅដេកក្បែរផ្លូវ ខាងជើងភូមិលេខ៥ភ្លាមៗនោះប្រពន្ធ ជនរងគ្រោះ បានជិះម៉ូតូឌុបមកដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះ ដេកខ្លួនប្រឡាក់ សុទ្ធតែឈាម បន្ទាប់មកបានដឹកជនរង គ្រោះទៅមន្ទីរពេទ្យបង្អែក ឃុំគគីរធំ ស្រុកកៀនស្វាយ ពេលទៅដល់ជនរងគ្រោះ ស្លាប់បាត់ទៅហើយ ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា ករណីនេះ ជាករណីឃាតកម្ម មូលហេតុ គំនុំ ។
យោងតាមលទ្ធផល ពិនិត្យសាកសពឈ្មោះ ពត ហ៊ង ភេទប្រុសអាយុ៣០ឆ្នាំ កំពស់ ១,៥០ម៉ែត្រ មានស្នាមរបួស៦កន្លែង ។ ស្នាមរបួសលើបន្ទូលក្បាលប្រវែង៨ស.មx២,៥ស.ម ដល់លលាដ៏ របើកស្បែកក្បាល ។ របួសលើដើមទ្រូង ខាងឆ្វេងប្រវែង២១ស.ម x ៧ស.ម ជម្រៅដល់ក្នុង ។ លើកំភួនដៃខាងក្រោយខាងឆ្វេង មុតដាច់ដល់ឆ្អឹងប្រវែង ១២ស.ម x ១២ស.ម ។ លើកួយដៃខាងឆ្វេង មានបែកនិងបាក់ឆ្អឹង របួសកែងដៃខាងឆ្វេង មានជាប់ស្មៅ និងរបួសលើឆ្អឹងស្លាបប្រចៀវ ខាងស្តាំប្រវែង២១ស.ម x ៦,៥ស.ម ជម្រៅដល់ក្នុង ៕