ឆៃសារ៉ា និង វង្ស វិឆ័យឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ភ្នំពេញ៖ព្រឹត្តិការណ៍Boostrong Gold Medal Fighter on Fireលើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១១សីហា បានបញ្ចប់វគ្គពាក់កណ្ថាលផដាច់ព្រ័ត្រហើយ ។
នោវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះជាការជួបគ្នារវាងអ្នកប្រដាល់កម្ពុជា និង អ្នកប្រដាល់កម្ពុជាដូចគ្នា ។
ឆៃសារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិបានផ្ដួលអ្នកប្រដាល់យ៉ាម ខេមរាក្លិបរស្មីកុមារកំព្រាបាននៅមុនស្នូរជួងបញ្ចប់ទឹកទី៤ ។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែខ្លាំកែង និង ជង្គង់ដូចគ្នា ។សារ៉ាដែលល្បឿនវ៉ៃចេញរបស់គេលឿនជាងនោះនៅទឹកទី៤គេបញ្ចេញកណ្ដាប់ដៃបានយ៉ាងល្អធ្វើឲ្យខេមរាដួលសន្លប់មិនអាចប្រកួតបានទៀត ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរវង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១បានយកឈ្នះអ្នកប្រដាល់ជើងចាស់នន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យដោយពិន្ទុដាច់តែម្ដង ។
ក្នុងការប្រកួត៥ទឹកវិឆ័យមានប្រៀបលើជំនិតទាំង៥ទឹកតែម្ដង ។ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យវិឆ័យជាអ្នកឈ្នះជំនិតគ្រប់ៗគ្នា ។វិឆ័យឈ្នះជំនិតដោយឯកច្ឆន្ទតែម្ដង ។
ជំនិត និង ខេមរាដែលចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ឯឆៃ សារ៉ា និង វង្ស វិ័យត្រៀមប្រកួតគ្នាដណ្ដើមមរដាយមាស ។
ចំពោះការប្រកួតគ្នាជាមិត្តភាពរវាងកម្ពុជា និង ថៃវិញនោះគង់ សំបូរក្លិបគុហារព្រហ្មជ័យខេត្តសឿមរាបត្រូវអ្នកប្រដាល់ថៃលូម លេង (Loom Leng) ទាត់ឲ្យខូចដៃនៅទឹកទី៣ ។
ទម្ងន់ជើងស្ដាំរបស់លូម លេងបានទាត់ធ្ងន់ទៅលើសំបូរដែលព្យាយាមលើកដៃឆ្វេងរង ។ នៅទឹកទី២ដៃឆ្វេងសំបូរមានបញ្ហារហូតត្រូវអាជ្ញាកណ្ដាលរាប់៨ចំនួន២លើក ។មកដល់ទឹកទី៣លូម លេងនៅតែបន្តទាត់សន្ធាប់ទៅលើសំបូរទីបំផុតដៃឆ្វេងសំបូរមានបញ្ហាមិនអាចបន្តការប្រកួតបានទៀគេក៏បោះបង់ការប្រកួត។