ឃុំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត
កណ្តាល៖ សាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១១សីហានេះ បានចេញដីកាឃុំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត (ប្រើប្រាស់អាវុធខុសច្បាប់) ដាក់ពន្ធនាគារ។
នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកមុខកំពូល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត (ប្រើប្រាស់អាវុធខុសច្បាប់) នៅចំណុចភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ប៉ូច គឹមហាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖អាវុធខ្លី ចំនួន ០១ដើម ម៉ាក ZORAKI គ្មានលេខ(ឈូសលុបបាត់)បង់គ្រាប់ចំនួន០១
គ្រាប់ចំនួន០៤គ្រាប់អាវធំ ០១។
បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាង ជំនាញ អាវុធហត្ថ ខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕