គួរយល់ដឹងពី ច្បាប់ប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទប្លង់រឹង នៅប្រទេសកម្ពុជា មានសារប្រយោជន៍ខ្លាំង
ភ្នំពេញ៖ វិស័យដីធ្លីដែលគេតែង និយមហៅថា វិស័យអចលនទ្រព្យនោះកំពុងតែមានភាពរីកចម្រើន និងការអភិវឌ្ឍ ពេញផ្ទៃប្រទេស បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិ សេដ្ឋកិច្ចនៅចន្លោះឆ្នាំ២០០៨ និង២០០៩ កន្លងមក ។
ចាប់ពីតាំងពីចុងឆ្នាំ២០០៩មកប្រទេសកម្ពុជាបានខំងើប ចេញពី វិបត្តិនេះហើយប្រឹងដើរយ៉ាងត្រដាបត្រដួស រហូត ធ្វើ ឲ្យសេដ្ឋកិច្ច ប្រទេសជាតិមានស្ថិរភាពល្អរហូតមក ទល់នឹង បច្ចុប្បន្ន ។ វិស័យចម្បងចំនួន៤ រួមមាន វិស័យ កសិកម្ម ទេសចរណ៍ វាយនភណ្ឌ និងវិស័យសំណង់ អចលនទ្រព្យ បាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារនិង អភិវឌ្ឍ ប្រទេសជាតិ ។
វិស័យ អចលនទ្រព្យឬ ដីធ្លីនៅ ប្រទេស កម្ពុជា ត្រូវបាន គ្រប់គ្រង ដោយ ច្បាប់គ្រឹះ មួយ គឺ ច្បាប់ ភូមិបាល ដែល ប្រកាស ឲ្យ ប្រើ និង ចូល ជាធរ មាននៅ ឆ្នាំ ២០០១ និង បទបញ្ញត្តិ មួយចំនួនទៀត ដែលចេញដោយ រាជរដ្ឋា ភិបាល និង ក្រសួង ពាក់ព័ន្ធ ដើម្បី កំណត់ ពី និយមន័យ ការគ្រប់គ្រង យន្តការ រចនាសម្ព័ន្ធ ជាដើម ពាក់ព័ន្ធ នឹង វិស័យដីធ្លីនេះ ។
គិតត្រឹម ខែឧសភា ឆ្នាំ ២០១៩ ទុនវិនិយោគ ក្នុង វិស័យ សំណង់ ឬ អចលនទ្រព្យ នេះ មាន ប្រមាណ ១៥២ លាន ដុល្លារ កើនឡើង ជាង ៩% បើ ធៀប នឹង រយៈពេល ត្រឹម ខែឧសភា ឆ្នាំ ២០១៨ ដែលមាន ត្រឹមតែ ១៣៨ លាន ដុល្លារ ។
ការចូល កាន់កាប់ ដីធ្លី នៅ ប្រទេស កម្ពុជា ត្រូវបាន ទទួលស្គាល់ មុន ច្បាប់ ភូមិបាល ឆ្នាំ ២០០១ ចូល ជា ធរមាន ប៉ុន្តែ ក្រោយ ច្បាប់ ភូមិបាល ចូល ជា ធរមាន រាល់ ការចូល កាន់កាប់ ដីធ្លី នៅ ប្រទេស កម្ពុជា មិនត្រូវ បានអនុញ្ញាត ឡើយ ( ខុសច្បាប់ ) ។
តើ អ្វី ជា ប័ណ្ណកម្មសិទ្ធិ ដីធ្លី ហើយ ប័ណ្ណកម្មសិទ្ធិ ដីធ្លី នៅ កម្ពុជា មាន ប៉ុន្មាន ប្រភេទ ?រាល់ ការ កាន់ ដីធ្លី នៅ ប្រទេស កម្ពុជា ត្រូវតែមាន ឯកសារ កាន់កាប់ ហើយ ឯកសារ ទាំងនោះ គឺ ត្រូវបាន បែង ចែកជា ពីរ ប្រភេទ ៖ ឯកសារ ប្រភេទ ប្លង់ ទន់ និង ឯកសារ ប្រភេទ ប្លង់រឹង ។ ហើយ នៅទីនេះ យើង នឹង នឹង លើក យកមក បង្ហាញ តែ ឯកសារ ប្រភេទ ប្លង់រឹង ប៉ុណ្ណោះ ។
ដើម្បី ធានា ពី ប្រសិទ្ធភាព ផ្លូវច្បាប់ ត្រឹមត្រូវ ការកាន់កាប់ ដីធ្លី នៅ ប្រទេស កម្ពុជា ត្រូវមាន ប័ណ្ណកម្មសិទ្ធិ ( ប្លង់រឹង ) ហើយ ប្លង់រឹង ទាំង នោះ មាន ៣ ប្រភេទ ( ជំនាន់ ) ផ្សេងៗ គ្នា ៖ ១) ប័ណ្ណ សម្គាល់ សិទ្ធិ កាន់កាប់ ប្រើប្រាស ដីធ្លី ឬ គេ និយម ហៅថាប័ណ្ណ ស្លាបមាន់ ឬ ចុងសន្លឹក ។ ប័ណ្ណ ប្រភេទ នេះ ជា ប័ណ្ណ ដីធ្លី ដែល ចេញ មុនគេ បង្អស់ ក្រោយ របប ខ្មែរក្រហម បាន ដួលរលំ ។ ប័ណ្ណ ប្រភេទ នេះ ត្រូវ បានចេញ នូវ ចន្លោះ ឆ្នាំ ១៩៨៩ ដល់ ឆ្នាំ ១៩៩៥ ដែល ចេញ ដោយ អតីត ការិយាល័យ សុរិយោដី ខេត្ត – ក្រុង ហើយ ការិយាល័យ សុរិយោដី កាលនោះ ស្ថិតនៅក្រោម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។ ប័ណ្ណ ប្រភេទ នេះ គេ ឃើញ អាជ្ញាធរ សុរិយោដី ចេញ ជូន អ្នកកាន់កាប់ ដី នៅ ទូទាំងប្រទេស កម្ពុជា ទាំង ប្រភេទ ដី កសិកម្ម ដី ភូមិ ឬ ដី លំនៅឋាន គ្រប់ ប្រភេទ ហើយ ប្លង់ ប្រភេទ នេះ នៅមាន សុពលភាព ប្រើប្រាស់ រហូតដល់ បច្ចុប្បន្ន ។
ប្រសិនបើ ដី នៅ តំបន់ នោះ មិនទាន់ ស្នើសុំ ចុះបញ្ជី ដី លក្ខណៈ ដាច់ ដោយ ដុំ និង មិនទាន់បាន ចុះបញ្ជី ដី ជា លក្ខណៈ ប្រព័ន្ធ ទេនោះ គឺ ប័ណ្ណ ឬ ប្លង់ ប្រភេទ នេះ នៅមាន សុពលភាព ប្រើប្រាស់ ទាំង ការបញ្ជាក់ ពី ភោគៈ ស្របច្បាប់ ការដាក់ បញ្ចាំ ដាក់ ហ៊ី ប៉ូ តែ ក ផ្ទេរ ចែក មរតក និង ការដាក់ ធានា គ្រប់ ប្រតិបត្តិការ បាន ប៉ុន្តែ វា មាន សុពលភាព ត្រឹមតែ ជា ប័ណ្ណ ភោគៈ ប៉ុណ្ណោះ ។២) ប័ណ្ណ សម្គាល់ សិទ្ធិ កាន់កាប់ អចលនវត្ថុ នេះ ជា ប្រភេទ ប័ណ្ណកម្មសិទ្ធិ ដីធ្លី ប្រភេទ ឬ ជំនា ន់ទី ពីរ ដែល ចេញ ជូន ភោគី ឬ អ្នកកាន់កាប់ អចលនវត្ថុ ( ដីធ្លី ) ចាប់ពី ចន្លោះ ឆ្នាំ ១៩៩៥ ដល់ពេល បច្ចុប្បន្ន ។ ប័ណ្ណ សម្គាល់ សិទ្ធិ កាន់កាប់ អចលនវត្ថុ នេះ ក៏ ជា ប្រភេទ ប័ណ្ណ ភោគៈ ដូច ទីមួយ ខាងលើ ដែរ គឺ វា មិនមែនជា ប័ណ្ណ បញ្ជាក់ ពី កម្មសិទ្ធិ ដីធ្លី ស្របច្បាប់ ១០០% ឡើយ ។ ប័ណ្ណ នេះ ចេញ ដោយ មន្ទីរ រៀបចំ ដែនដី នគ រូប នី កម្ម សំណង់ និង សុរិយោដី ខេត្ត – ក្រុង នៃ ប្រទេស កម្ពុជា ចេញ ជូន អ្នកកាន់កាប់ ដីធ្លី នៅ ប្រទេស កម្ពុជា ដើម្បី គ្រាន់តែ បញ្ជាក់ ពី ភោគី ស្របច្បាប់ ប៉ុណ្ណោះ មិនទាន់ ក្លាយជា ម្ចាស់ កម្មសិទ្ធិ នៃ ដី ដែល បាន កាន់កាប់ នោះឡើយ ។ ដូច្នេះ ប្រភេទ ប័ណ្ណ ទី ១ និង ទី ២ ខាងលើនេះ ជា ប្រភេទ ប័ណ្ណ ភោគៈ ប៉ុណ្ណោះ ដែល មិនទាន់មាន សុពលភាព ផ្លូវច្បាប់ ១០០% នោះទេ ហើយក៏ មិនទាន់ បញ្ជាក់ ពី កម្មសិទ្ធិករ ស្របច្បាប់ នៃ ដី ដែល បាន កាន់កាប់ នោះដែរ វា ប្រៀបបាន ដូចជា កម្មសិទ្ធិ បណ្តោះអាសន្ន ប៉ុណ្ណោះ ។ ៣) វិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ ។ នេះ ជាប្រភេទប័ណ្ណកម្មសិទ្ធិ ដីធ្លី ចុងក្រោយ គេ ដែល ចេញ ចាប់តាំងពី ឆ្នាំ ២០០២ រហូតមកទល់ បច្ចុប្បន្ន ។ អ្នកខ្លះ និយម ហៅ ប័ណ្ណ ប្រភេទ នេះ ថា ប័ណ្ណ ឬ ប្លង់ LMAP ឬ ប័ណ្ណ ប្រព័ន្ធ ដោយហេតុថា ប័ណ្ណ ប្រភេទ នេះ ចេញ ជូន តែ ម្ចាស់ ដី ទាំងឡាយណា ដែល បាន ចុះបញ្ជី ដី របស់ខ្លួន ជា លក្ខណៈ ប្រព័ន្ធ (Systematic Land Registration) ហើយ ដែល ការចុះបញ្ជី ដី ជា ប្រព័ន្ធ នេះ ធ្វើឡើង តាំងពី អំឡុង ឆ្នាំ ២០០២ មកម្ល៉េះ ដោយមាន ជំនួយ ពី ធនាគារពិភពលោក ។ នៅ ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៨ ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដោយមាន ការយល់ព្រម ដោយ ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាត ឲ្យ បន្ថែម ប្រព័ន្ធ QR កូដ នៅលើ សន្លឹក ប័ណ្ណ ដើម្បី ផ្តល់ ភាពងាយស្រួល ដល់ សាធារណជន អាច ផ្ទៀងផ្ទាត់ ព័ត៌មាន អចលនវត្ថុ តាមរយៈ ការ ស្កែ ន QR កូដ នោះ ។ វិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ គឺជា ប័ណ្ណកម្មសិទ្ធិ ដែល បញ្ជាក់ ពី កម្មសិទ្ធិ ស្របច្បាប់ ពេញលេញ ហើយ ដែល អ្នកកាន់កាប់ ដីធ្លី ក្លាយទៅជា កម្មសិទ្ធិករ ស្របច្បាប់ ១០០% ។
ដូច្នេះ កាលណា គេ និយាយ ពី ប្លង់រឹង គឺ បាន ដល់ ប្លង់ ទាំងបី ប្រភេទ នេះឯង គ្រាន់តែ ថា ក្នុងចំណោម ប្លង់រឹង ទាំងបី នេះ គេ ចែកជា ២ ប្រភេទ ទៀត គឺ ប័ណ្ណ ប្រភេទ ទីមួយ និង ប្រភេទ ទី ពីរ ( ជា ប័ណ្ណ ភោគៈ ) ហើយ ប័ណ្ណ ប្រភេទ ទី បី ទើប ជា ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ ១០០% ( កម្មសិទ្ធិករ នៃ ដី ដែល បាន កាន់កាប់ ពេញលេញ តាមផ្លូវ ច្បាប់ ) ៕