ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក លឹម គានហោ ចុះអន្តរាគមន៍ ដើម្បីជួសជុលទំនប់ប្រទាក់ក្រឡា ដែលបាក់ដោយកម្លាំងទឹកជន់

57

ខេត្តកំពត៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខព្រួញចុះជួយខេត្តកំពត ព្រមទាំងលោកប្រធាននាយកដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជាក់ស្តែងអន្តរាគមន៍ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ដែលជាទំនប់ចាស់កសាងឡេីងក្នុងសម័យខែ្មរក្រហមរួចបានត្រូវជួសជុលកែលម្អឡេីងវិញក្នុងឆ្នាំ២០០៨។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា នៅថៃ្ងអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោកសុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខព្រួញចុះជួយខេត្តកំពត ព្រមទាំងលោកប្រធាននាយកដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជាក់ស្តែងអន្តរាគមន៍ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ដែលជាទំនប់ចាស់កសាងឡេីងក្នុងសម័យខែ្មរក្រហមរួចបានត្រូវជួសជុលកែលំអឡេីងវិញក្នុងឆ្នាំ២០០៨។ ទំនប់អាងទឹកនេះជាប្រភេទអាងដែលហៅថាអាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ ១០លានម៉ែត្រគូប ដោយមានរបបជលសាស្ត្រជារបបជ្រោះ(Regime torrentiel)។ ដោយសារក្នុងរយៈពេល១០ថៃ្ងមកនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅយប់ថៃ្ងទី១០ ខែសីហា ដែលមានបរិមាណរហូតទៅដល់ ១៣៩មម (សរុបភ្លៀងបន្តបន្ទាប់មានដល់៣៥០-៤០០ម៉ែត្រ) ធេី្វឲ្យមានការសុីរូងដីនៅផែ្នកក្បាលទំនប់ប្រវែង ១៥ម៉ែត្រ និងតួទំនប់បង្ហៀរ ១៥ម៉ែត្រ សរុបប្រមាណ ៣០ម៉ែត្រ។ ជាប្រការលំបាកក្នុងការអន្តរាគមន៍ឲ្យបានទាន់ពេលវេលាព្រោះសំខាន់បំផុតគឺការចល័តគ្រឿងចក្រព្រោះទឹកលិចផ្លូវម្យ៉ាងនិងម្យ៉ាងទៀតសភាពការណ៍ទឹកកំពុងមានភាពបុកយ៉ាងធ្ងន់ធ្ងរ។ តែទោះជាយ៉ាងណាក្រសួងបានត្រៀមគ្រប់មធ្យោបាយដេីម្បីបេីកយុទ្ធនាការជួសជុលឡេីងវិញជាបន្ទាន់នៅពេលដែលកម្លាំងទឹកធ្លាក់ខ្សោយបន្តិចដេីម្បីធានាដល់ការប្រេីប្រាស់បម្រេីដល់ការស្រោចស្រពនិងការផ្គត់ផ្គង់ទឹកស្អាត៕

អត្ថបទដែលជាប់ទាក់ទង