នឹងបង្កើតឲ្យមានបរិញ្ញាប័ត្រតេក្វាន់ដូ នៅកម្ពុជា
ភ្នំពេញ៖លោកហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡានិងជាប្រធានខេមរសហព័ន្ធតេក្វាន់
ដូបានអះអាងថានឹងបង្កើតឲ្យមាន បរិញ្ញាប័ត្រតេក្វាន់ដូនៅ វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា។
លោកថ្លែងបែបនេះនាព្រឹកថ្ងៃទី១១សីហា ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងខេមរសហព័ន្ធតេ
ក្វាន់ដូWT(World Taekwondo) ជាមួយលោកKim Kyung duk ដែលជាប្រធានសមាគមតេក្វាន់ដូ ដែលធំជាងគេនៅប្រទេសកូរេ គឺសមាគមGyeonggido (Gyeonggido Taekwondo Association) ។
កិច្ចព្រមព្រៀងដែលមិនកំណត់ពីសុពលភាពនោះ ធ្វើឡើងដើម្បីពង្រីកវិសាលភាពតេក្វាន់ដូ ទៅក្នុងពិភពលោក ការដោះដូរកីឡាករ កីឡាការិនីគ្នាទៅវិញទៅ មកក្នុងការហ្វឹហាត់ ការប្រកួត ការធ្វើសិក្ខាសាលារួមគ្នាអំពីក្បាច់គុន ព្រមទាំងការប្រកួតជាលក្ខណៈអន្តរជាតិ រវាងខេមរសហព័ន្ធតេក្វាន់ដូ ជាមួយសមាគមGyeonggido ។
លោកហង់ជួន ណារ៉ុនបន្តថា អនាគតនឹងបង្កើឲ្យមាន បរិញ្ញាប័ត្រតរក្វាន់ដូនៅកម្ពុជា ដោយសិក្សារយៈ៤ឆ្នាំ ។បន្ទាប់ពិបញ្ចប់បរិញ្ញាប័ត្រពួកគេ នឹងចុះទៅធ្វើការតាមបណ្ដាខេត្តពេលនោះ វិសាលភាពតេក្វាន់ដូនៅកម្ពុជា នឹងកាន់តែទូលំទូលាយ ។សព្វថ្ងៃនេះតេក្វាន់ដូ កំពុងតែរីកចម្រើនខ្លាំង នារាជធានីភ្នំពេញ បន្តិចទៀតទាំង២៥រាជធានី ខេត្តក៏នឹងរីកចម្រើន ដូចរាជធានីភ្នំពេញដែរហើយ ។
សព្វថ្ងៃនេះ នៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាបណ្ដុះបណ្ដាល ត្រឹមតែ២ឆ្នាំប៉ុណ្ណោះដែលមួយឆ្នាំៗ បណ្ដុះបណ្ដាល១៥០នាក់ បន្តិចទៀត បណ្ដុះបណ្ដាល៤ឆ្នាំ គឺកម្រិតបរិញ្ញាប័ត្រតែម្ដង ។
លោក Kim Kyung duk បានឲ្យដឹងដែរថា ក្នុងអម្លុងដែលលោកស្នាក់ នៅកម្ពុជាលោកបានចុះទៅដល់ខេត្ត
មួយចំនួនដូចជាកំពង់ឆ្នាំង ក្រចេះ កំពង់ស្ពឺ កំពង់ធំឃើញថា តេក្វាន់ដូនៅទីនោះកំពុងតែមានសកម្មភាពល្អប្រសើរ ។