ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគួចចំរើន ៖ មិនត្រូវទុកប្រជាជនណាម្នាក់ មានបញ្ហា​ ដោយមិនត្រូវបានជួយសង្គ្រោះនោះទេ

69

ខេត្តព្រះសីហនុ៖  អភិបាលខេត្តព្រះសីហនុលោកគួចចំរើនបានមានប្រសាសន៍បញ្ជាក់ថាមិនត្រូវទុកប្រជាជនណាម្នាក់មានបញ្ហាដោយមិនត្រូវបានជួយសង្គ្រោះនោះទេ

   ការបញ្ជាល់បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យទី១១ខែសីហាឆ្នាំ២០១៩ខណៈដែលលោកនិងលោកស្រីអ៊ូរធីតាពៅគួចចំរើននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន២០គ្រួសារនៅឃុំព្រៃនប់ស្រុកព្រៃនប់ខេត្តព្រះសីហនុ

    ជាមួយគ្នានេះលោកគួចចំរើនបាថ្លែងអំណរគុណចំពោះលោកលោកស្រីអភិបាលរងខេត្តគណៈបញ្ជាការឯកភាពខេត្តក្រុងស្រុកតំបន់ប្រត្តិបត្តិការសឹករងខេត្តកម្លាំងមូលដ្ឋានសមុទ្ររាមកងកម្លាំងឆត្រយោង៩១១កម្លាំងកងពល៩៩នគរបាលព្រំដែនទឹក​​​ អាជ្ញាធរឃុំសង្កាត់សាខាកាកបាទក្រហមប្រជាការពារនិងវិស័យឯកជនមួយចំនួនដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។

   បន្ថែមពីលើនេះទៀតលោកក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភដល់សកម្មភាពក្នុងគ្រោះជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុដែលមាននាមដូចខាងក្រោម

.លោករតនៈសម្បត្តិ  ថវិកា២០,០០០$

.ភោជនីយដ្ឋានម្លប់ជ្រៃ  ទឹកបរិសុទ្ធ,០០០កេសក្រម៉ា៥០០។

.តំបន់សេដ្ឋកិច្ចពិសេសទឹកបរិសុទ្ធ៣០០កេសមី៥០កេសម៉ុង៥០។

.លោកស្រីរស់ឌីណាតតំណាងកាស៊ីណូដាយម៉ីនស៊ីថវិកា,០០០,០០០រៀល(ចែកផ្ទាល់)

.លោកឧកញ៉ាលីសេងឃាងអេស្កា២គ្រឿង។

.លោកឧកញ៉ាស៊ុនរី  អេស្កា១គ្រឿង។

.ក្រុមហ៊ុនជីបម៉ុងគ្រុបទឹកបរិសុទ្ធ,០០០កេសថវិកា១៥,០០០,០០០រៀល។

.ក្រុមហ៊ុនទឹកបរិសុទ្ធBiachuan ទឹកបរិសុទ្ធ២០០កេស។

.លោកមេធាវីខៀវសំបូរក្រុមហ៊ុនមេធាវីLSP ថវិកា១០,០០០,០០០រៀល

 

អត្ថបទដែលជាប់ទាក់ទង