ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ​ ​ខេត្តព្រះវិហារ​ បង្ហាញពី សកម្មភាព​ការងារ​ថែទាំផ្លូវថ្នល់​នៅថ្ងៃទី​១១ខែសីហាឆ្នាំ២០១៩​

130

ខេត្តព្រះវិហារ៖មន្ទីរសាធារណការនិងដឹកជញ្ជូន​ ​ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១២សីហានេះបានបង្ហាញពីសកម្មភាពការងារថែទាំផ្លូវថ្នល់ដែលបានអនុវត្តកាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០១៩មានទាំងសក្មភាពស្រោចកៅស៊ូសៀលស្នាមប្រេះស្រុតសកម្មភាពចោះផ្លូវកាត់ស្មៅតាមផ្លូវជាតិនិងសកម្មភាពការងារសាងសង់ស្ពានផងដែរ។

   លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន​ ​ខេត្តព្រះវិហារបានអោយដឹងនៅព្រឹកថ្ងៃទី១២សីហានេះថាសម្រាប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ម្សិលម៉ិញនេះមន្ទីរសាធារណការនិងដឹកជញ្ជូន​ ​ខេត្តព្រះវិហារបានធ្វើសកម្មភាពលើការងារថែទាំផ្លូវថ្នល់ទទួលបានលទ្ធផលគួរជាទីមោទនៈបើទោះបីមានភ្លៀងធ្លាក់នៅពេលថ្ងៃក៏ដោយក្នុងនោះបានអនុវត្តការងារមានដូចជា៖

. ក្រុមការងារថែទាំផ្លូវជាតិលេខ៩៥ក្រុមទី១( ក្រុមកៅស៊ូ) នៅតែបន្តសក្មភាពស្រោចកៅស៊ូសៀលស្នាមប្រេះស្រុតស្ថិតនៅភូមិសាស្រ្តស្រុករវៀងចន្លោះគីឡូម៉ែត្រ៧៨+០០០ដល់គីឡូម៉ែត្រ៧៩+០០០ជាលទ្ធផលសម្រេចបាន២៩៧ម៉ែត្រការ៉េ។

. ក្រុមថែទាំផ្លូវជាតិលេខ៩៥( ក្រុមទី២ក្រុមចោះ) បច្ចុប្បន្នកំពុងមមាញឹកបន្តសកម្មភាពចោះផ្លូវនៅទីរួមស្រុកជ័យសែនស្ថិតនៅគីឡូម៉ែត្រ២៥+២០០ដែលមានទំហំការងារក្នុងថ្ងៃម្សិលមិញនេះប្រវែង៧៥ម៉ែត្រx៦ម៉ែត្រស្មើ៤៥០០ម៉ែត្រការ៉េជាលទ្ធសម្រេចបាន៧០% និងបានស្តាប្រឡាយទឹកបានប្រវែង១០០ម៉ែត្រផងដែរ។

. ក្រុមសម្អាតរុក្ខជាតិ(កាត់ស្មៅ)តតាមផ្លូវជាតិលេខ៦២ដោយប្រេីប្រាស់ម៉ាស៊ីនស្វ័យប្រវត្ត​​ បន្តសកម្មភាពចាប់ពីគីឡូម៉ែត្រ១០៨+០០០ដល់គីឡូម៉ែត្រ១១៣+០០០។ជាលទ្ធផលថ្ងៃនេះសម្រេចបាន៥គីឡូម៉ែត្រ។

. ក្រុមការងារសាងសង់ស្ពានផ្លូវជាតិលេខ៩៥ក្នុងទីរួម​​ស្រុកឆែបខខេត្តព្រះវិហារដោយថ្ងៃនេះបានបន្តចាក់បេតុង(Abutment Wall A1) ស្ពានស្ថិតនៅគីឡូម៉ែត្រ១+២៧០ដែលមានប្រវែង១៨ម៉ែត្រ(ស្ពានអូរតាំងយូ)

  លោកសំលាងទ្រីបានបញ្ជាក់ផងដែរថាសម្រាប់លទ្ធផលការងារនៅថ្ងៃនេះបានតិចគឺដោយសារតែមានភ្លៀងពេលថ្ងៃត្រង់ដែលក្រុមការងារមានការលំបាកក្នុងការបំពេញការងារ៕

 

អត្ថបទដែលជាប់ទាក់ទង