ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះ រដ្ឋសភាកោះប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី

54

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដោយមានវត្តមានតំណាងរាស្រ្តពេលផ្តើមសម័យប្រជុំ ចំនួន​ ១០៨រូប។

នាព្រឹកនេះ​ អង្គប្រជុំបានលើកយករបៀបវារៈតែមួយគឺ ការបោះឆ្នោតជ្រើសតាំង លោកអុិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ជ្រើសតាំងដោយរដ្ឋសភា មកធ្វើការបោះឆ្នោតនៅក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦៕

អត្ថបទដែលជាប់ទាក់ទង