ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឩបត្ថម្ភប្រាក់ផ្ទាល់ខ្លួនជាការលើកទឹកចិត្ត

84

​ភ្នំពេញ៖ថ្មីៗនេះលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនជូនដល់កីឡាករ-កីឡាការិនីដែលបានទទួលជ័យលាភីក្នុងការប្រកួតកីឡាប៉េតង់ពានរង្វាន់ Trophee L`Equipe 2018 នៅប្រទេសបារាំង។

សម្រាប់គ្រូបង្វឹកប៉េតង់២នាក់ និងក្រុមកីឡាករ-កីឡាការិនី ប៉េតង់កម្ពុជា៦នាក់ដែលម្ចាស់មេដាយមាស និងមេដាយប្រាក់ដោយក្នុងមួយនាក់ទទួលបានប្រាក់ឧបត្ថម្ភចំនួន២,៥០០,០០០រៀល។

សម្រាប់ការប្រកួតនេះក្រុមកីឡាប៉េតង់កម្ពុជាយើងដណ្តើមមេដាយ៥គ្រឿងរួមមានមេដាយមាស ៣គ្រឿង និងមេដាយប្រាក់ ២គ្រឿងទៀត។ ក្នុងចំណោម៨ប្រទេស ដែលប្រមូលផ្តុំសុទ្ធសឹងជាកីឡាករ-កីឡាការិនីឆ្នើមដែលមានស្នាដៃ និងជាម្ចាស់មេដាយមាស កម្រិតពិភពលោក ចូលរួម។

ប្រទេសចំនួន៧ ចូលរួមមាន៨ក្រុម សុទ្ធសឹងជាប្រភេទប្រទេស ដែលមានកីឡាករ-កីឡាការិនីម្ចាស់ មេដាយមាសកម្រិតពិភពលោក រួមមាន អ៊ីតាលី ថៃ ខ្មែ ទុយណេស៊ី ដាណឺម៉ាក ម៉ាដាឡាស្កា ចំណែកប្រទេស បារាំង មាន២ក្រុម៕

អត្ថបទដែលជាប់ទាក់ទង