ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីស៊ន សៀវម៉ីប្រកាសពីការត្រៀមខ្លួនចូលរួមជម្រុះកីឡាអូឡាំពិក

78

​ភ្នំពេញ៖កីឡាការិនីតេកវាន់ដូ WT (World Taekwondo) កម្ពុជាសន សៀវម៉ីបានប្រកាសឲ្យដឹងថានាងបានត្រៀមខ្លួនរួចហើយដើម្បីចូលរួមប្រកួតជម្រុះសម្រាប់ការចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងតូក្យូ
​ ប្រទេសជប៉ុននាឆ្នាំ២០២០ខាងមុខនេះ ។

​ជាកីឡាការិនីបង្កើតប្រវត្តិសាស្រ្តដំបូងឲ្យកម្ពុជាដោយដណ្ដើមបានមេដាយមាសពីការពីការប្រកួតកីឡាអាស៊ី(Asian Games)លើកទី១៧នៅទីក្រុងអ៊ីនឈន់សាធារណរដ្ឋកូរេ ។ជាមួយគ្នានេះកីឡាការិនីរូបនេះកំពុងតែគ្រប់គ្រងមេដាយមាសស៊ីហ្គេមចំនួន២គ្រឿងនៅក្នុដៃដោយមិននិយាយទោដល់ការប្រកួតផ្សេងៗទៀតឡើយ ។

​កីឡាការិនីអាយុ២៤ឆ្នាំរូបនេះនិយាយថាការប្រកួតជម្រុះកីឡាអូឡាំពិកទំនងជាធ្វើក្នុងអម្លុងខែតុលាខាង​មុខនេះ ។សៀវម៉ីមិនបានដឹងថាតើកីឡាករ កីឡាការិនីរូបណាខ្លះទេតែចំពោះរូបនាងគឺច្បាស់ណាស់ថានឹងទៅ​ចូលរួមប្រកួតជម្រុះ ។

​សូមបញ្ជាក់ថាមួយរយៈនេះកីឡាការិនីស៊ន សៀវម៉ីមានការប្រកួតច្រើននៅក្រៅប្រទេសពិសេសគឺនៅ​សាធារណរដ្ឋកូរេតែម្ដង ។សៀវម៉ីប្រកួតក្នុងប្រភេទទម្ងន់៧៣គីឡូក្រាមនាងទើបតែជាពីជម្ងឺគ្រុនឈាមហើយចាប់ផ្ដើមហ្វឹកហាតឡើងវិញ ។

​ចំពោះជង្គង់ដែលវះកន្លងមកនោះកីឡាការិនីរូបនេះទទួលស្គាល់ថាអ្វីៗមិនដូចដើមទាំងស្រុងនោះទេតែវាក៏មិនរំខានដល់ការប្រកួតដែរលើកលែងតែក្នុងការប្រកួតខ្លះដែលជង្គង់បុកជាមួយជង្គង់គូប្រកួតវានឹងបណ្ដាលឲ្យឈឺតែមិនដល់ថ្នាក់ទ្រាំមិនបាននោះទេ ។

​ពេលអាកាសធាតុត្រជាក់ខ្លាំងវាក៏មានការឈឺចាប់ខ្លះដែរតែអាការធាតុក្នុងតំបន់អាស៊ីអាគ្នេយ៍វាមិនជាអ្វីឡើយ ។ឆ្នាំនេះក្រៅពីចូលរួមប្រកួតជម្រុះសម្រាប់អូឡាំពិក២០២០នោះសៀវម៉ីក៏នឹងចូលរួមប្រកួតកីឡាអាស៊ីអា​គ្នេយ៍(SEA Games)លើកទី៣០នៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះដែរ ៕

អត្ថបទដែលជាប់ទាក់ទង