ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ រឿងសំណង់អគារស្រុត និងប្រេះស្រាំ ទ្រេត ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយម្ចាស់សំណង់យល់ព្រមរុះរើ

69

ព្រះសីហនុ៖ រសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ លោកគួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ជាមួយម្ចាស់សំណង់ចំនួន០២ ក្នុងនោះសំណង់របស់លោក ស៊ូ ហ្វូពីង ZHU FUBING មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់អគារស្រុត និងប្រេះស្រាំ) និងសំណង់របស់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់មានការទ្រេតអគារ ដោយមានការចូលរួមពីម្ចាស់អគារ និងម្ចាស់ដី ។
លោកគួច ចំរើន មានប្រសាសន៍ថា តាមមន្ត្រីបច្ចេកទេស នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានសិក្សា វាយតម្លៃផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនអាចអោយដំណើរការសាង សង់ និងដាក់អោយប្រើប្រាស់ ជាផ្លូវការនូវសំណង់ អគារពីរខាងលើ និងបានសំណូមពរ អោយម្ចាស់អគារទាំងពីរខាងលើអនុវត្ត តាម ការជូនដំណឹងរបស់មន្ត្រីជំនាញ ព្រោះវាអាចបង្កហានិភ័យដល់ប្រជា ពលរដ្ឋ ក៏ដូចជាបុគ្គលិកបំរើការងារនៅក្នុងអគារផងដែរ ។
ក្រោយពីបានស្តាប់ការបកស្រាយពីឯកឧត្តមអភិបាលខេត្តរួចមក លោក ស៊ូ ហ្វូពីង ZHU FUBING ម្ចាស់សំណង់អគារ មានទីតាំង ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់ផ្នែកអគារ ខាងឆ្វេងអគារស្រុតប្រវែង ១១៧mm និងផ្នែកខាងស្តាំស្រុតប្រវែង ៩០mm និងប្រេះស្រាំ) ថ្មីៗនេះរដ្ឋបាលខេត្ត បានចេញ រុះរើសំណង់ ជាបន្ទាន់ ។ ស៊ូ ហ្វូពីង ZHU FUBING ម្ចាស់សំណង់យល់ព្រមរុះរើ តាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏ប៉ុន្តែស្នើរសុំរដ្ឋបាលខេត្តជួយ សិក្សាបច្ចេកទេស និងលិខិតអនុញ្ញាតសាងសង់វិញ និងសុំពន្យា ពេលកិច្ចសន្យា តម្លៃនៃការជួលដី ។ ដោយឡែកសំណង់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់មានការទ្រេតអគារ រដ្ឋបាលខេត្តបាន ចេញលិខិត ជម្លៀសមនុស្សចេញ និងរុះរើសំណង់ជាបន្ទាន់ ។ ព្រោះសំណង់នេះមន្ត្រីបច្ចេកទេស នៃក្រសួងដែនដី ពិនិត្យឃើញថា សំណង់មានហានិភ័យទ្រេតជាខ្លាំង ត្រូវរុះចេញ ។ ម្ចាស់សំណង់ក៏បានឯកភាព ក៏ប៉ុន្តែស្នើរសុំអោយរដ្ឋបាលខេត្ត ជួយសម្របសម្រួល ជាមួយម្ចាស់ដី តម្លៃជួលក្នុងការរុះរើ និងសុំជួយសម្រួលច្បាប់សាងសង់ ។
កិច្ចប្រជុំ បានឯកភាពតាមសំណើររបស់រដ្ឋបាលខេត្ត ដោយម្ចាស់ សំណង់អគារទាំងពីរខាងលើបានឯកភាពតាមការស្នើសុំរុះរើ របស់រដ្ឋបាលខេត្តព្រះសីហនុ ហើយម្ចាស់ដីទាំងពីរ ក៏បានឯកភាព បន្ថែមកិច្ចសន្យា មិនគិតថ្លៃឈ្នួលរយះពេលរុះរើ សាងសង់ឡើងវិញ តាមការស្នើរសុំរបស់ម្ចាស់សំណង់ ៕​

អត្ថបទដែលជាប់ទាក់ទង