ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​ឃា​តករ​ម្នាក់ ទៅកាន់តុ​លាកា​រ ដែល​កាប់​បុរ​សម្នាក់​ស្លាប់ ដែលមានទំនា​ស់​គំនុំ ជាមួយជនរងគ្រោះ​ ​តាំងពីធ្វើកា​រ​ងារ ជាកម្មករ នៅប្រទេសថៃជាមួ​យ​គ្នា

84

កណ្តាល៖ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ង​ន់​ នៃ​ស្នង​ការដ្ឋា​នន​គរបាល ខេត្តកណ្ដាល បានបញ្ជាក់ថា ករណី​ឃាត​កម្ម បុរស​ម្នា​ក់ កាន់កាំបិតប៉័ងតោ​ ​កាប់បុរ​សម្នា​ក់ទៀ​តរ​ហូតដ​ល់ស្លាប់​នោះ ផ្ដើមឡើងដោយសា​រ​ មានទំ​នា​ស់គំនុំ​ ជា​មួយ​ជ​នរ​ងគ្រោះ តាំងពីធ្វើការងារ ជាកម្មក​រ​ នៅប្រទេសថៃជាមួយ​គ្នា​ និង ជា​ប​ន្តប​ន្ទាប់ បានវិលត្រឡប់ម​ក​រស់នៅ​ ក្នុងស្រុកវិញ​ធ្លា​ប់មា​នទំ​នាស់​ជាមួ​យគ្នាទៀត ។ នៅព្រឹកថ្ងៃទី 1​3 ខែសីហានេះ ត្រូវបានបញ្ជូនទៅកាន់តុ​លា​ការ ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់។

សូមបញ្ជាក់ថា កិ​ច្ច​ប្រតិប​ត្តិការស្រាវជ្រា​វ និងលទ្ធផល ស៊ើបអ​ង្កេត ករណីឃា​ត​កម្ម កើតហេតុថ្ងៃទី​១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១.៣០នា​ទី​នៅចំណុ​ច​ក្បែរ​ផ្លូវ​លំខាង​ជើង​ភូមិ​លេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ​។

ជនរងគ្រោះឈ្មោះពត​ ហ៊ង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ​លេ​ខ៣​ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។
​ឆ្លងតាម កិច្ចប្រ​តិបត្តិការ ស្រាវជ្រាវស៊ើប​អ​ង្កេត ដោយមានការស​ម្រ​ប​សម្រួ​ល ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា​រ​ង អម​សាលា​ដំបូងខេត្តកណ្ដាល​ ​សមត្ថ​កិ​ច្ចឈា​នដ​ល់ការកំណត់​មុខ​សញ្ញា ជនដៃដល់ និងប្រតិបត្តិកា​រ សហកា​រជា​មួយ​សមត្ថ​កិច្ច ជំនាញ នាយកដ្ឋានប​ច្ចេ​កទេស​និង​វិទ្យា​សាស្ត្រ របស់អគ្គស្នងការដ្ឋា​ន​នគ​របា​លជា​តិ ក្រោមការបញ្ជាដឹ​កនាំ​ របស់លោក ស្នងការនគរបាល​ខេ​ត្តក​ណ្ដាល​ ។ មន្ត្រីជំនាញ ការិយាល័យព្រហ្មទ​ណ្ឌ​កម្រិ​តធ្ងន់ បានការចូ​ល​រួម​សហ​ការ​ រប​ស់​អធិកា​រដ្ឋា​ននគ​របាល ស្រុកកៀនស្វាយនិ​ងមន្ត្រីប៉ុ​ស្តិ៍រ​ដ្ឋបាល គគីរធំ បានស្វែងរ​ក​និង ឃាត់ខ្លួ​នមុខ សញ្ញាសង្ស័យ​ជន​ល្មើស ចំនួន០១ នាក់ដូចខាងក្រោម​ ៖ ជនសង្ស័យឈ្មោះ ង​ន សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរាំ​ង​ដេក ​ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់​ខ្លួន) ។ វត្ថុតាងចាប់យក ៖ ១-កាំបិតបុ័ងតោកាប់សា​ច់​ជ្រូក​(តូច)​ផ្លែដែក ដងឈើប្រវែង ៣២ស​ង់ទីម៉ែត្រ ចំនួន០១ , ២-ខោខូវប៊យ​ជើងខ្លី​ព​ណ៌ខ្មៅ០១, ៣-មួកកាតិបមានអក្សរ​H​ពណ៌ប្រ​ផេះ១​, ៤-អា​វយឺត​ដៃខ្លី​ពណ៌​ប្រផេះ​ ០១, ៥-ម៉ូតូហុងដាសេ១២៥ស៊េរី​២​០១៧​ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ កណ្តាល1W-5464 មួយគ្រឿង​ ​, ៦-ស្បែកជើងស៊កមានក្រវ៉ាត់កែងព​ណ៌​ប្រផេះ​០១គូរ ។

នគរបាលបានបញ្ជាក់ពីសភាពរឿ​ង​ហេតុ​នេះថា តាមការ​បំភ្លឺ របស់ប្រពន្ធជ​ន​រងគ្រោះ នៅថ្ងៃកើតហេតុខា​ងលើ ជនរងគ្រោះបាន​យ​កលុ​យ ២៩០.០០០រៀល(ពីររយកៅសិប​ពា​ន់រៀ​ល) ប្រាប់ថាទៅទិញអាគុយ​នៅ​ផ្សារ​ព្រែកថ្មី​ ស្រុកកៀ​នស្វា​យ មកប្រើប្រាស់ហើ​យ​ ក៏បាត់​រ​ហូត ដល់ម៉ោងប្រ​ហែល​ជា១១​និង​៣០នាទី ជនរ​ងគ្រោះ​បានទូ​រស័​ព្ទមក​ប្រាប់ប្រ​ពន្ធថា៖ ខ្លួនត្រូវគេ​កា​ប់ហើ​យ នៅដេកក្បែរ​ផ្លូ​វ ខាង​ជើងភូ​មិលេខ​៥ភ្លា​មៗនោះ ប្រពន្ធជនរងគ្រោះបានជិះម៉ូ​តូ​ឌុបម​កដ​ល់កន្លែ​ងកើ​តហេតុ ឃើញជនរ​ង​គ្រោះ ដេកខ្លួនប្រ​ឡា​ក់ សុ​ទ្ធតែ​ឈាម បន្ទាប់មកបាន​ដឹ​កជ​នរងគ្រោះទៅម​ន្ទីរ​ពេទ្យប​ង្អែក ឃុំគគីរធំ ស្រុកកៀន​ស្វាយ​ ពេលទៅដល់ជ​ន​រងគ្រោះ​ បាន​ស្លាប់​បាត់ទៅ​ហើយ​ ។

នគរ​បាល​បាន​សន្និដ្ឋានថា ករណីនេះ ជាឃាតកម្ម ដោយសារ មូលហេតុគំនុំ ។ ផ្អែកតាមលទ្ធ​ផ​ល កា​រស្រា​វជ្រា​វ ស៊ើប​អង្កេ​ត និង​ការ​តស៊ូស្ដា​ប់ចម្លើ​យដោយ​មានការស​ម្រប​សម្រួ​ល ដឹកនាំនី​តិ​វិធី ពីលោក ឯក ស៊ុនរស្មី ព្រះរាជ​អាជ្ញា​អម​សាលាដំ​បូង​ខេត្តក​ណ្ដាល និងមានការបញ្ជាផ្ទា​ល់​ពី លោក អ៊ាវ ចំរើន ស្នងការនគរ​បា​លខេ​ត្តក​ណ្ដាល​ ផែន​ការងា​រន​គរបា​លព្រហ្ម​ទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍​ត្រី រឿន ណារ៉ា ការិយាល័យនគរបាល​ព្រ​ហ្មទ​ណ្ឌកម្រិ​តធ្ង​ន់ កា​រិយាល័​យបច្ចេ​កទេ​សវិទ្យាសាស្រ្ត បានសហការជាមួ​យ​កម្លាំង​នគ​របា​លស្រុក​ស្អាង និង ស្រុកៀនស្វាយ ព្រមទាំងមានកា​រ​
ចូល​រួមពី​នាយក​ដ្ឋានប​ច្ចេកទេ​សវិទ្យា​សាស្រ្ត បានឈានដល់កំណត់មុខ​ស​ញ្ញា និងឃាត់ខ្លួនជ​ន​សង្ស័យ​ ក្នុងរយៈពេល បីម៉ោង​ក្រោយកើ​តហេតុ បន្ទាប់មកបាន តស៊ូស្ដាប់ចម្លើយដោយ​ប្រើ​រយៈពេ​ល ៤២ម៉ោងប​ន្ថែ​មទៀត​ ទើប​ជន​សង្ស័​យបាន​សារ​ភាព ពីសកម្មភាព​ដូ​ចខា​ងក្រោម​៖ នៅថ្ងៃទី១០ សីហា ២០១៩ ក្រោយពីជនស​ង្ស័​យ ឈ្មោះ ងន សុវណ្ណ មកពីលក់សាច់ជ្រូក​តាម​ភូមិ​ម៉ោង​ ៩ ដូចសព្វដងគឺបានរៀប​ចំ​អីវ៉ាន់ទុ​កដាក់ ស្រាប់តែមានឈ្មោះ​ ​សុង លី ទូរស័ព្ទមកក​ម្មង់​ជ្រូកខ្វៃ មួយចំនួន ដោ​យណាត់ជួបគ្នារឿងតម្លៃនៅរោង​កា​ហ្វេម្ដុំ​ផ្សារ​គគី​រធំ ពេល​នោះជ​ន សង្ស័​យក៏​បាន​ឡើង​ទៅជួ​បគ្នានៅ ម៉ោងប្រហែល១​០​និង៣០នាទីព្រឹក ថ្ងៃដដែលគឺជួបតែ១​០​នាទី​ត្រឡប់​មកផ្ទះ​វិញ នៅចុងព្រែក​ថ្មី​ ភូមិ​រាំង​ដេក ឃុំគគីរធំ ស្រុកកៀនស្វា​យ​ ពេល​មក​ដល់​ផ្ទះក៏ប្រព​ន្ធប្រើ​ឲ្យទៅដូ​រហ្គា​ស ជន​សង្ស័យ​បាន​យកធុ​ងហ្គាស​រួច​ជិះម៉ូតូ​ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ តែម្នាក់ឯងឡើង​មក​ផ្លូវ​ជាតិ​លេខ​១ ម្ដុំការ៉ាស់សាំងក្នុងឃុំគ​គី​រធំ រួចជិះត្រឡប់​ម​កផ្ទះ​វិញ ពេលមកដល់ពា​ក់​កណ្ដា​លផ្លូ​វវេលា​ម៉ោង​ប្រហែ​ល ១០និង៥០នាទីក៏​បា​នជួប​ជន​រងគ្រោះ ឈ្មោះ ពត ហ៊ង ជិះម៉ូតូម៉ាក ហុងដាសេ១២៥​ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ តែម្នាក់ឯងមានដាក់កន្រ្តកជ័រពណ៌ក្រហម ក៏បានស៉ីផ្លេដាក់រួចជិះវ៉ា ដោយ មានការឌឺដងពាក្យសម្ដីដាក់គ្នា និងដោយធ្លាប់មានទំនាស់ពីមុនមកផងជាហេតុបណ្ដាលឲ្យជនសង្ស័យមានការខឹង សម្បារក៏ជិះចូលផ្ទះ ទុកធុងហ្គាសចុះ រួចទាញកាំបិតកាប់សាច់ជ្រូកផ្លែដែកដងឈើ ប្រវែង ៣២សង់ទីម៉ែត្រ សៀតនៅចង្អើរម៉ូតូតែម្នាក់ឯង ជិះដេញតាមជនរងគ្រោះពីក្រោយ មកទាន់ម្ដុំហួសភូម
ិទំនប់ទទឹង ប្រហែល៥០ម៉ែត្រ ក៏ជិះវ៉ាទៅហួសប្រហែល១គីឡូម៉ែត្រ ម្ដុំព្រៃត្រែងស្ងាត់ បានឈប់ចាំ គ្រាន់តែវាយជន្ទល់ម៉ូតូឈប់ បានប្រហែលជិត១នាទី ជនរងគ្រោះមកដល់ ជនសង្ស័យបានទាញយកកាំបិតពី លើចង្អើរម៉ូតូ ដោយកាន់ដៃពីរ កាប់ទៅលើជនរងគ្រោះ ត្រូវមួយកាំបិតចំដើមដោះខាងឆ្វេង បណ្ដាលឲ្យដួលម៉ូតូចម្ងាយប្រហែលប្រាំម៉ែត្រ ក៏រត់ទៅកាំបន្ថែមចំក្បាលពីក្រោយ និង ត្រង់បោះដៃផុតខាងស្ដាំពីក្រោយ មួយកាំបិតទៀត រួចបន្តកាប់ទៀតតែជនរងគ្រោះលើកដៃរងបណ្ដាលឲ្យដាច់រយះ និងបាក់កំភួនដៃខាងឆ្វេង ពេលនោះជនរងគ្រោះប្រឹងងើបរត់ទៅមុខទៀត រីឯជនសង្ស័យមិនបានដេញតាមទេ បានរើស ស្បែកជើងពាក់រួចជិះម៉ូតូត្រឡប់មកផ្ទះវិញ ។
បន្ទាប់ពីសាកសួររួចមក ជនសង្ស័យត្រូវបាន សមត្ថកិច្ចនាំខ្លួនមកនៅប៉ុស្តិ៍គគីរធំ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងបន្តនាំមកកាន់ស្នងការដ្ឋាននគរបាល
ខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ៖ ករណីឃាតកម្ម នេះផ្ដើមឡើងដោយសារ មានទំនាស់គំនុំ ជាមួយជនរងគ្រោះ តាំងពីធ្វើការងារ ជាកម្មករ នៅប្រទេសថៃជាមួយគ្នា និង ជាបន្តបន្ទាប់ បានវិលត្រឡប់មករស់នៅ ក្នុងស្រុកវិញ ធ្លាប់មានទំនាស់ជាមួយគ្នាទៀត ៕

អត្ថបទដែលជាប់ទាក់ទង