បញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត
សៀមរាប៖ ដើម្បីលើកកម្ពស់និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមបងប្អូនអាជីវករនិងភ្ញៀវទេសចរទាំងអស់ ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ក្នុងរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូនមកជាមួយ៖ ការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅ ជុំវិញកសិន្ធុប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់បងប្អូនអាជីវករ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណជន
ទាំងអស់ មេត្តាជ្រាបថា៖ បច្ចុប្បន្នមានបងប្អូនអាជីវករ និងភ្ញៀវទេសចរមួយចំនួនបានក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈ
ផ្សេងៗ នៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងនៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ដើម្បី
ពិសាអាហារ និងលំហែកាយ។ សកម្មភាពទាំងនេះ បានប៉ះពាល់ដល់គុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់
ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សារធារណៈនៃរមណីយដ្ឋានអង្គរផងដែរ។ កន្លងមក ក្រុមការងារអាជ្ញាធរជាតិអប្សរាបាន
សហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋាន ធ្វើការណែនាំឱ្យបញ្ឈប់សកម្មភាពទាំងនេះ
ប៉ុន្តែ នៅតែមានបងប្អូនអាជីវករ និងភ្ញៀវទេសចរមួយចំនួនមិនព្រមបញ្ឈប់សកម្មភាពទាំងនេះទេ ដោយយកតែប្រយោជន៍
បុគ្គលជាចម្បង។
ក្នុងន័យនេះ ដើម្បីលើកកម្ពស់ និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ក៏ដូចជាកិត្តិយសជាតិ
អាជ្ញាធរជាតិអប្សរា សូមឱ្យបងប្អូនអាជីវករ និងភ្ញៀវទេសចរទាំងអស់ ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេល
ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុ
ប្រាសាទអង្គរវត្ត ដោយទុក រយៈពេល ៤៥ថ្ងៃ (សែសិបប្រាំថ្ងៃ) គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ករណីបងប្អូនអាជីវករ
និងភ្ញៀវទេសចរ នៅតែបន្តសកម្មភាពទាំងនេះ គណៈកម្មការដឹកនាំ និងសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរ
នៅក្នុងរមណីយដ្ឋានអង្គរនឹងអនុវត្តវិធានការរដ្ឋបាល រឹបអូសសម្ភារៈទាំងនោះ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ៕