ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី សូមអោយប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈទាំងអស់គ្នាជាមួយនិងការបង្កភាពងាយស្រួលដល់អ្នកជិះតាមរយៈអ៊ែបរថយន្តក្រុងថ្មី

268

ភ្នំពេញ៖ជាមួយនិងការបង្កភាពងាយស្រួលដល់អ្នកជិះតាមរយៈអ៊ែបរថយន្តក្រុងថ្មី  រដ្ឋបាលរាជធានីភ្នំពេញសូមអោយប្រជាពលរដ្ឋមេត្តាចូលរួមប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ការគ្រោះថ្នាក់ចរាចរណ៍និងការបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានសូមអោយបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ការគ្រោះថ្នាក់ចរាចរណ៍និងការបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញ។

   មន្ត្រីដដែលបញ្ជាក់ថាថ្មីៗនេះអ៊ែបរថយន្តក្រុង(CITY BUS App) បានបានបន្ថែមមុខងារថ្មីថែមទៀតហើយដើម្បីបង្កភាពងាយស្រួលដល់អ្នកជិះក្នុងនោះមានដូចជាអ្នកជិះរថយន្តក្រុងអាចហៅកង់បីរថយន្តតាក់ស៊ីជិះបន្តពីចំណតរថយន្តក្រុងដែលខ្លួនចុះឆ្ពោះទៅផ្ទះក៏ជិះពីផ្ទះទៅចំណតរថយន្តក្រុងដើម្បីជិះរថយន្តក្រុងបន្តបានយ៉ាងងាយស្រួល។

ជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរនិងតាមរយៈការប្រើប្រាស់​App  បង្ហាញព័ត៌មានខ្សែរត់លើរថយន្តដែលកំពុងរត់។ពេលជ្រើសរើសខ្សែរណាមួយបង្ហាញតែរថយន្តរត់លើខ្សែនោះ។

បង្ហាញព័ត៌មានខ្សែផងដែរពេលចុចលើចំណតធ្វើអោយអែបដើររលូនជាងមុន។ជាមួយនិងការទាញយកនិងតម្លើងកម្មវិធីCity Bus ដោយឥតគិតថ្លៃ(Free Download) App Store (iOS) & Play Store (Android): http://onelink.to/citybus ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋរង់ចាំនិងជិះរថយន្តក្រុង៕

 

អត្ថបទដែលជាប់ទាក់ទង