ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការចេញដីកាឃុំខ្លួន លោកអះម៉ាត់យ៉ះយ៉ា ដា ក់ពន្ធនាគារជាមួយនឹងក្មួយប្រុសរបស់គាត់ម្នាក់ទៀតពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេស អារ៉ាប់

83

ភ្នំពេញ៖ តុលាការបានចេញដីកាឃុំខ្លួនលោកអះម៉ាត់យ៉ះយ៉ាអតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដាក់ពន្ធនាគារជាមួយនឹងក្មួយប្រុសរបស់ខ្លួនម្នាក់ទៀតពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសអារ៉ាប់។នេះបើយោងតាមការសម្រេចរបស់លោកកូវសៅអនុប្រធានសាលាដំបូងរាជធានីភ្នំពេញនិងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅរសៀលថ្ងៃនេះ។

   ជនជាប់ចោទទាំងពីរនាក់ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៥ឆ្នាំនិងពិន័យជាទឹកប្រាក់ចំនួន២០០លានរៀលដោយត្រូវសងទៅជនរងគ្រោះម្នាក់១២០លានរៀលនិងម្នាក់ទៀត៨០លានរៀល។

   កាលពីព្រឹកមិញតុលាការបានបើកការជំនុំជម្រះទៅលើជនជាប់ចោទអ៊ីស្មាអែលពិនឧស្ម័នដែលជាក្មួយប្រុសរបស់លោកអះម៉ាត់យ៉ះយ៉ាហើយពេលនោះលោកអះម៉ាត់យ៉ះយ៉ាក៏បានចូលរួមស្ដាប់សវនាការលុះពេលចប់សវនាការនិងក្រោយពេលតុលាការប្រកាសផ្ដន្ទាទោសនោះលោកអះម៉ាត់យ៉ះយ៉ាក៏ត្រូវបានចាប់ខ្លួនតែម្ដងបញ្ជូនទៅកាន់ពន្ធនាគារ។

   សូមបញ្ជាក់ថាក្មួយបង្កើតលោកអះម៉ាត់យ៉ះយ៉ាគឺលោកអ៊ីស្មាអែលពិនឧស្ម័នត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចាប់ខ្លួនពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់នៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០១៨។

   មន្ដ្រីនគរបាលបញ្ជាក់ថាកាលពីអំឡុងឆ្នាំ២០០៤ជនសង្ស័យខាងលើបានឃោសនាក្នុងភូមិថាឈ្មោះអះម៉ាត់យ៉ះយ៉ាត្រូវជាពូរបស់ខ្លួនត្រូវការជ្រើសរើសពលការិនីបញ្ជូនទៅធ្វើការជាជំនួយការមេផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតប្រាក់ឈ្នួល២២០ដុល្លារអាមេរិចកិច្ចសន្យាការងាររយៈពេល២ឆ្នាំចំពោះឯកសារបែបបទលិខិតឆ្លងដែននិងសោហ៊ុយធ្វើដំណើរឈ្មោះអះម៉ាត់យ៉ះយ៉ាជាអ្នកចំណាយ

បន្ទាប់មកបានអូសទាញពលរដ្ឋក្នុងភូមិ២នាក់ក្រោយមកបានចំនួន២០នាក់ទៀតហើយនាំទៅប្រគល់ឲ្យលោកអះម៉ាត់យ៉ះយ៉ាស្នាក់នៅផ្ទះលេខ៣៤ផ្លូវលេខ៧០សង្កាត់ស្រះចកខណ្ឌដូនពេញពេលនោះជនរងគ្រោះត្រូវបានលោកអះម៉ាត់យ៉ះយ៉ាក្លែងអត្តសញ្ញាណដោយប្រើឯកសារហើយបានបញ្ជូនទៅធ្វើជាស្រ្តីបម្រើតាមផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត

នៅប្រទេសអារ៉ាប់ប៊ីសាអូឌីតជនរងគ្រោះត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្មបិទសិទ្ធសេរីភាពហើយត្រូវបានគេលក់ទៅថៅកែជាម្ចាស់ទី១ទៅថៅកែទី២ក្នុងតម្លៃ២០,០០០ដុល្លារឲ្យធ្វើការងារផ្ទះហើយរងការរំលោភផ្លូវភេទនិងមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅរហូតដល់អំឡុងខែសីហាឆ្នាំ២០១៧

មន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្សបន្ថែមថាជនរងគ្រោះចំនួន២នាក់ត្រូវបានជួយសង្គ្រោះពីពីលោកអូស្មានហាស្សាន់ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសសង្រ្គោះមកកម្ពុជាវិញ

 

អត្ថបទដែលជាប់ទាក់ទង