ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងរៀបចំឲ្យមានច្បាប់កីឡាជាលើកដំបូង

59


ភ្នំពេញ៖ដោយមានការផ្ដួចផ្ដើមពីលោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានោះច្បាប់
​សម្រាប់កីឡានឹងត្រូវកសាងឡើងនាពេលឆាប់ៗខាងមុខនេះ ។
នេះជាលើកដំបូងហើយដែលកម្ពុជារៀបចំឲ្យមានច្បាប់កីឡា ។ជាមួយនឹងការផ្ដួចផ្ដើមគំនិតនេះនៅព្រឹក
ថ្ងៃទី១៣សីហាប្រធាននាយកដ្ឋានទាំង៤ចំណុះអគ្គនាយកដ្ឋានកីឡានិងអ្នកមានចំណេះដឹងធំៗអំពីកីឡានោះ
បានជួបប្រជុំគ្នាជាលើកដំបូងដើម្បីពិភាក្សាគ្នាពីទម្រង់នៃការសរសេរច្បាប់អំពីកីឡា ។
នេះគ្រាន់តែជាការជួបគ្នាដំបូងប៉ុណ្ណោះគេនៅមិនទាន់ដឹងថាតើច្បាប់នោះមានប៉ុន្មានមាត្រា ប៉ុន្មានជំពូក
នៅឡើយទេ។កីឡានៅកម្ពុជាសព្វថ្ងៃអ្វីគឺគោរពទៅតាមលក្ខន្តិកៈ​ បទបញ្ជារបស់សាមីសហព័ន្ធរៀងៗខ្លួនតែ
អ្វីៗទាំងអស់គោរពទៅតាមលក្ខន្តិកៈ និង បទបញ្ជារបស់សហព័ន្ធអន្តរជាតិរៀងៗខ្លួន ។
នៅមិនទាន់ដឹងថាតើច្បាប់នេះត្រូវរយៈពេលប៉ុន្មានដើម្បីសរសេរឡើយ ។ បើតាមការអះអាងពីលោកស សុខានោះថាទំនងជាមិនប្រើពេលយូរប៉ុន្មាននោះទេ ។

អត្ថបទដែលជាប់ទាក់ទង