ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាក់មនុស្សម្នាក់ ស្លាប់ នៅ​មុខ​ម​ន្ទី​រពេ​​ទ្យជោ​រៃ

48

ភ្នំពេញ៖បុរសម្នាក់ បានសោម៉ាឡេតមកមួលដោះខ្ចៅ តែដោះមិនរួច ក៏យកម៉ាឡេតដំខ្ចៅ​ ស្រាប់តែ​បែក​កញ្ចក់សំយាប ធ្លាក់ជ​នរ​ងគ្រោះចុះ​ម​កក្រោមប​ណ្តាល​ឲ្យរបួសជាទម្ង​ន់ ហើ​យលើ​កយ​កមក​សង្គ្រោះ​នៅមន្ទី​រពេ​ទ្យជោរៃ រហូត​ដល់ម៉ោ​ង១​២:៤៥នាទីក៏ដាច់ខ្យ​ល់ស្លាប់។

នគរបាលមូលដ្ឋាន បានរាយការណ៍ពីករណីបែកក​ញ្ចក់​យ៉ខាងមុខនៅមន្ទីរពេទ្យជោរៃ បណ្តាលឲ្យធ្លាក់​មនុ​ស្សស្លាប់ កើតឡើ​ងនៅ​ថ្ងៃទី១​៣ ខែសីហា ឆ្នាំ ២០១៩ នៅកញ្ចក់
ពិតានមុខមន្ទី​រពេទ្យ ជោរៃភ្នំពេញ ទីតាំងគ្មានលេខ ផ្លូវជាតិលេខ ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំ​ពៅ ហើយស្លាប់នៅវេលាម៉ោ​ង ​១២:២៥នាទី ជនរ​ងគ្រោះ​ក៏ស្លា​ប់នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់មន្ទីរ​ពេទ្យ​ជោរៃ​។ សពឈ្មោះលី ដានី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅផ្ទះគ្មានលេខ ភូមិ ស្រុកចេ​ក សង្កាត់ ជើងឯក ខណ្ឌដង្កោ ។

បើតាមឈ្មោះ ហុល ហៃ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ កម្មករសំណង់ស្នាក់នៅផ្ទះជួល សង្កាត់ ច្បារអំពៅទី ១ ខណ្ឌច្បារអំពៅ ដែលជាកម្មកររួមការងារ ជាមួយជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ៧:៣០នាទី
មេការបានបែងចែកការងារឲ្យពួកខ្ញុំទាំង៤នាក់ ធ្វើការងាររៀងៗ​ខ្លួន តែពុំទាន់បានធ្វើ​ទេ ហើយពួកខ្ញុំក៏នាំគ្នាឡើងតាមអន្ទា​ទៅលើ​ដំបូល​យ៉កញ្ច​ក់ រួចមេការក៏ឡើ​ង​ដែរ ពេលនោះ ជនរ​ងគ្រោះ​បានយ​កដែ​កដាក់​លើធ្នឹម​កញ្ចក់​ និងយកសោម៉ាឡេត​មកមួ​​ល​ដោះខ្ចៅ តែដោះមិនរួច ក៏យកម៉ា​ឡេត​ដំខ្ចៅ​ ស្រាប់​តែបែ​កកញ្ច​ក់ធ្លាក់ជ​នរងគ្រោះ ចុះមក​ក្រោម​បណ្តាល​ឲ្យរបួស​ជាទម្ងន់ ហើយលើកយកមកសង្គ្រោះនៅម​ន្ទី​រពេ​ទ្យជោរៃ​រហូ​តដល់​ម៉ោង១​២:៤​៥នាទី ក៏ដាច់​ខ្យ​ល់ស្លាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា តាមការពិនិត្យរបស់ការិ​យា​ល័យប​ច្ចេក​ទេស​ និង លោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ​កោ​សល្យវិច័យរាជធានីភ្នំ​ពេញ បញ្ជាក់ថា បុរសរូបនោះ ស្លាប់ដោយ​ប៉ះទង្គិ​ចក្បាល និងខ្លួ​នបា្រណ​ធ្ងន់ធ្ង​រ៕

អត្ថបទដែលជាប់ទាក់ទង