ប្រធានផ្សារបន្លែច្បារអំពៅ ជួបជាមួយកម្មករអូសរទេះដឹកបន្លែ ចំនួន២៧នាក់ ដើម្បីស្វែងយល់ពីតម្រូវការនឹងសុខទុក្ខ
ភ្នំពេញះនៅព្រឹកថ្ងៃទី១៦ខែកក្ដដាឆ្នាំ២០១៨នេះលោកសាន់ ប៊ុនណាប្រធានគណៈកម្មការគ្រប់គ្រង់ ផ្សារបន្លែច្បារអំពៅ ខណ្ឌច្បារអំពៅ បានជួបសំណេះសំណាលគ្នា ជាមួយបងប្អូនជាកម្មករអូសរទេះ ដឹកបន្លែនៅបរិវេណផ្សារបន្លែច្បារអំពៅ ប្រមាណ២៧នាក់ ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវប្រចាំពួកគាត់ ហើយធ្វើការដោះស្រាយជូន ហើយក៏បានផ្ដល់អំណោយ ឧបត្ថម្ភនូវថវិកា មួកកន្តឹប និង សារុងព្រមទាំងសម្ភារៈ ប្រើប្រាស់ផ្សេងៗមួយចំនួន។
លោកសាន់ ប៊ុនណា ប្រធានគណៈកម្មការគ្រប់គ្រង ផ្សារបន្លែច្បារអំពៅ បានអោយដឹងថា ថ្វីត្បិតអំណោយ និងសម្ភារៈខាងលើនេះ មានបរិមាណមិនសូវច្រើន ក្ដីតែសកម្មភាពនេះ គឺជាការគិតគូរដោយយកចិត្តទុក្ខដាក់ខ្ពស់ ទៅដល់ពួកគាត់ដែលមានជីវភាព ខ្វះខាតហើយនេះ គឺជាវប្បធម៌ឬសិល្បៈ នៃការចែករំលែក ពោលគឺអ្នកមានលទ្ធភាព ជួយឧបត្ថម្ភដល់អ្នកគ្មាន លទ្ធភាពទុកដោះស្រាយ ជីវភាពប្រចាំថ្ងៃ ដល់ពួកគាត់ផងដែរ។
លោកបន្តទៀតថាចំពោះអំណោយយកមកផ្ដល់ជូនដល់ដៃបងប្អូនទាំង២៧នាក់ខាងលើនេះគឺជាអំណោយរបស់គណៈកម្មការផ្សារហើយមកចែកជូនដល់ដៃបងប្អូនជាកម្មករអូសរទេះបន្លែនៅផ្សារបន្លែច្បារអំពៅនេះទុកដោះស្រាសជីវភាពហើយសកម្មភាពមនុស្សធម៌និងវិប្បធម៌នៃការចែករំលែកដល់អ្នកទីទ័លក្រគឺលោកប្រធានផ្សារបានធ្វើឡើងជាហូរហែរមកមិនដែលអាក់ខានឡើយហើយនេះមិនមែនជាលើកទីមួយនោះទេ។លោកប្រធានផ្សារបន្តទៀតថាចំពោះអំណោយផ្ដល់ជូនកម្មករអូសរទេះដឹកបន្លែក្នុងម្នាក់ៗទទួលបានថវិកាមួយម៊ឺនរៀល មួកកន្តឹប១ និង សារុងមួយផងដែរដោយថវិកាទុកធ្វើសាហ៊ុយទៅកាន់ឯស្រុកកំណើតរៀងៗខ្លួននិងសារុងទុកអោយភរិយា មួកសម្រាប់ប្ដី។
ឆ្លៀតក្នុងឱកាសនោះដែរលោកប្រធានផ្សារបន្លែច្បារអំពៅបានក្រែនរំលឹកដល់បងប្អូនកម្មរអូសរទេះដឹកបន្លែនិងបងប្អូនអាជីករសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យទី២៩ខែកក្ដដាឆ្នាំ២០១៨នេះដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលបងប្អូនស្រឡាញ់ពេញចិត្តនិងរស់នៅជាមួយបងប្អូននិងជួយដោះស្រាយរាល់ការលំបាករបស់បងប្អូន។
ក្នុងឱកាសនោះបងប្អូនកម្មករអូសរទេះដឹកបន្លែនៅផ្សារបន្លែច្បារអំពៅបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានផ្សារបន្លែច្បារអំពៅដែលបានជួយឧបត្ថម្ភអំណោយដល់ពួកគាត់៕