ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរ៥នាក់ជាប់អន្ទាក់ប៉ូលិសគៀនស្វាយ បន្ទាប់ពីលួចលុយរបស់មន្រ្តីនគរបាល រៀននៅប​ណ្ឌិត​សភាន​គរ​បាលកម្ពុជា

45

កណ្ដាល៖ចោរប្រុស ស្រីចំនួន៥នាក់ជាប់អន្ទាក់សមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ បន្ទាប់ពីធ្វើសកម្មភាពចូលលួចលុយ និងមាសរបស់ប៉ូលិសពេលកំពុងដេកលង់លក់នាពេលរាត្រី។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងថា ករណីអំពើចោលួចលុយនិងមាសនេះ កម្លាំងសមត្ថកិច្ចប៉ូលិសចុះស្រាវជ្រាវ ចាប់ឃាត់ខ្លួនក្រុមជនសង្ស័យ បានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះជួលភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ
ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងទៀតថា ជនរងគ្រោះ ០២នាក់ ១-ឈ្មោះ សួស សារ៉ុត ភេទប្រុសអាយុ៥៤ឆ្នាំ មានទីលំនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង មុខរបរនគរបាល មកស្នាក់នៅភូមិឃុំកើតហេតុ (រៀននៅបណ្ឌិតសភានគរបាលកម្ពុជា) ។២-ឈ្មោះ តិប រ៉ុម ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរនគរបាល មកស្នាក់នៅភូមិឃុំកើតហេតុ (រៀននៅបណ្ឌិតសភានគរបាលកម្ពុជា) ។
ចំណែកជនសង្ស័យ ០៥នាក់១-ឈ្មោះរឿន ភ័ណ្ឌហៅត្នោតភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិឃុំកើតហេតុ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៦ខែ (អ្នកលួចឃាត់ខ្លួន) ។២-ឈ្មោះ រឿន ចន្ធូ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុ(អ្នកសមគំនិត ឃាត់ខ្លួន) ។៣-ឈ្មោះ គិន រីណា ភេទប្រុសអាយុ១៥ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុ(អ្នកសមគំនិត ឃាត់ខ្លួន) ។៤-ឈ្មោះ ប៊ុន រត្ន័ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរមិនពិតប្រាកដ(អ្នកសមគំនិតឃាត់ខ្លួន) ។៥-ឈ្មោះ គាំ ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុមុខរបរនេសាទ (អ្នកសមគំនិតរត់គេចខ្លួន) ។ ចំពោះសម្ភារៈបាត់បង់ខ្សែកមាស០១ខ្សែ បន្តោងព្រះទំងន់០២តម្លឹងជារបស់ប្រពន្ធឈ្មោះ តិប រ៉ុម ។លុយបាត៤ម៉ឺនបាត លុយរៀល៥០ម៉ឺនរៀល ជារបស់ឈ្មោះ តិប រ៉ុម ។ទូរសព្ទ័ដៃ០៤គ្រឿង(ម៉ាកiPhone 7Plusពណ៌ខ្មៅ០១គ្រឿង ម៉ាកvivoពណ៌ក្រហម០១គ្រឿង ជារបស់ឈ្មោះតិបរ៉ុម
និងម៉ាកហូវៃចំនួន២គ្រឿង ពណ៌ខៀវ១គ្រឿង ពណ៌ក្រហម០១គ្រឿង ជារបស់ឈ្មោះ សួស សារ៉ុត ) ។វត្ថុតាងចាប់យក ៖លុយបាតចំនួន២៥០០បាត(ក្រដាស២០
បាតចំនួន២៥សន្លឹក ក្រដាស១០០០បាត០២សន្លឹក )លុយរៀលចំនួន៧០.០០០រៀល លុយនេះចាប់យកនៅពេលជនសង្ស័យបាចចោលពេលសមត្ថកិច្ចដេញចាប់ ។
ដែកព្យួរខោអាវពត់ជាទំពក់មានស្រោបជ័រពណ៌ខៀវ០១។
លោកអធិការបន្តទៀតថា នៅថ្ងៃខែឆ្នាំនិងពេលវេលាដូចខាងលើជនរងគ្រោះដេកលង់លក់ នៅក្នុងបន្ទប់ផ្ទះជួលខាងលើរៀងៗខ្លួន ជនសង្ស័យ
បានផ្លោះរបងចូលទៅលួចសម្ភារៈដូចបានរៀបរាប់ខាងលើរួចគេចខ្លួនបាត់ ។លុះដល់ម៉ោង៨ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញ ដឹកនាំដោយលោកអធិការនគរបាលស្រុក ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ មកប៉ុស្តិ៍ដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ៖ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចខាងលើប្រាកដមែន ។
ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង